Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តភ្លើងផ្ទុះហ្គាស នៅស្ថានីយលក់សាំង និងហ្គាស ជិតសួនច្បារដំរីស ក្រុងកំពង់ឆ្នាំង

បានផុស

នៅ

គ្រោះអគ្គិភ័យផ្ទុះហ្គាស ដោយសារឆ្លងចរន្តអគ្គិសនី នៅក្នុងស្ថានីយលក់ប្រេងឥន្ធនៈមួយកន្លែងនៅជិតសួនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ហេតុ​ការ​នេះ​ បានកើត​ឡើង​នៅ​ម៉ោង ៨ និង ៤០ នាទី​ព្រឹក​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​ ២០២១ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​ មិន​បណ្តាលឱ្យ​មាន​អ្នកណា​រងរបួស​ឡើយ គឺ​គ្រាន់តែ​ខូចខាត​ហ្គាស​អស់​ជាច្រើន​ធុង និង​ដោយសារ​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ទើប​មិន​បង្ក​ឲ្យ​រាលដាល​ដល់​នៅ​ឋាន​ដទៃ​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀ ប៊ុន​ធឿន ស្នងការរង និង​ជា​អ្នកនាំពាក្យ​ស្ន ង​ការ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​ ២៩ ខែធ្នូ​នេះ បាន​ឲ្យ​ដឹងថា តាម​ការសន្និដ្ឋាន​ជាបឋម​របស់​នគរបាល​ជំនាញ​ឲ្យ​ដឹងថា ករណីនេះ​បណ្ដាលមកពី​ការឆ្លង​ចរន្តអគ្គិសនី​ក្នុង​ម៉ូ​ទ័​រ​មួយ បង្ក​ឱ្យ​បែក​ផ្កាភ្លើង​រាលដាល​ផ្ទុះ​ឆេះ​ហ្គាស​អស់​ជាច្រើន​ធុង។ ក្នុងករណីនេះ​ ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ខាងលើនេះ ​មិន​នៅក្នុង​កន្លែងកើតហេតុ​ទេ​ គឺមាន​តែ​គេ​កម្មករ​នៅ​ធ្វើការ ដោយ​ម្ចាស់​រវល់​ទៅ​ខេត្ត​ព្រះសីហនុ។​

​លោក​ស្នងការរង​បាន​បន្តថា ​ក្នុងករណី​ខាងលើនេះ ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរ​បា ល​ខេត្ត​ចំនួន ៥ គ្រឿង​ បានចេញ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​អស់​ទឹក ១២​ រថយន្ត ទើប​ទប់ស្កាត់​ការផ្ទុះ​ឆេះ​ខាងលើនេះ​បាន។ ដោយឡែក​ក្នុង​ហេតុការណ៍​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្តទៀត ឲ្យ​ដឹងពី​មូលហេតុ​នៃ​ការផ្ទុះ​ឆេះ​នេះ និង​ការខូចខាត។​

ទោះយ៉ាងណា​ករណីនេះ ​ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ គួរតែមាន​បំពង់​ពន្លត់អគ្គិភ័យ ដើម្បី​ទប់ស្កាត់​ភ្លាម​ការផ្ទុះ​ឆេះ​ភ្លាមៗ​ ទើប​មិន​បង្ក​ហានិភ័យ​ដល់​លំនៅឋាន​អ្នក​ជិតខាង​៕

​អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ១៥ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ២០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ៤០ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

Sokha Hotels

ព័ត៌មានពេញនិយម