Connect with us

សន្តិសុខសង្គម

UPDATE៖ ផ្ទុះហ្គាសនៅស្ថានីយជិតសួនច្បារដំរីស សមត្ថកិច្ចថា ជាការធ្វេសប្រហែសរបស់បុគ្គលិកលក់ ដូរប្រេងឥន្ធនៈ

បានផុស

នៅ

ករណី​ផ្ទុះ​ហ្គាស​ចំនួន​ ៦៨ ធុង ដោយសារ​ឆ្លង​ចរន្តអគ្គិសនី នៅក្នុង​ដេ​បូ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង​ នៅ​ជិត​សូន​ច្បារ​ដំរី​ស ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​ខែ​ ២៩ ខែធ្នូ សមត្ថកិច្ច​បញ្ជាក់ថា គឺជា​ការ​ធ្វេស ប្រហែស​របស់​បុគ្គលិ​ក​លក់ដូរ​ប្រេងឥន្ធនៈ សំណាង​ហើយ​ដែល​គ្មាន​គ្រោះថ្នាក់​ដល់​ប្រជា​ពលរដ្ឋ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លុយ​ឌី​ណា​ ស្នងការរង​នគរបាល​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី ​៣០ ខែធ្នូ​នេះ បាន​ឲ្យ​ដឹងថា តាម​ការស្រាវជ្រាវ​និង​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​បុគ្គលិក​លក់ដូរ​ម្នាក់​កំពុង​ប្រើ​ម៉ូ​ទ័​រ​អគ្គិសនី​បូម​បញ្ចូល​ពី​ធុង​ធំ​មក​ធុង​តូច ខណៈកំពុង​បញ្ចូល​នេះ​ ពេល​មាន​អតិថិជន​ចាក់​សាំង​រថយន្ត​ផ្សេង​ ១ គ្រឿង​ទៀត​នោះ​បុគ្គលិក​រូបនេះ ក៏បាន​ទុក​ម៉ូ​ទ័​រ​ដែល​កំពុង​បញ្ចូល​ហ្គាស​ពី​ធុង​ចូល​ធុង​តូច​នៅ​ចោល ដោយ​រវល់​ទៅ​ចាក់​សាំង​ឲ្យ​រថយន្ត​មួយគ្រឿង​ទៀត​។ ខណៈនោះ​ធុង​ហ្គាស​តូច​បាន​ចូល​ពេញ​ហួសកំណត់​ធ្វើ​ឲ្យ​ធំ​នោះ​ផ្ទុះ​តែម្ដង​ហើយ​បាន​រាលដាល​ឆេះ​ទៅ​ធុង​ហ្គាស់​តូចធំ​ដទៃទៀត​ចំនួន ៦៨​ ធុង ផ្ទុះ​ឆេះ​ជា​បន្តបន្ទាប់​ទោះបី​ស្ថានីយប្រេងឥន្ធនៈ​នេះ​មាន​បំពង់​ពន្លត់អគ្គិភ័យ​ហើយក៏​ដោយ ក៏​បុគ្គលិ​ក​នោះ​គ្មាន​ស្មារតី​ចូល​ពន្លត់​ធុង​ហ្គាស​ ដែល​កំពុង​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ​នោះ​បានឡើយ ។​

​លោក​ស្នងការរង​បាន​បន្តថា នៅក្នុង​ករណី​ខាងលើនេះ ​អគ្គិភ័យ​បាន​ឆាប់ឆេះ​ហ្គាស​ធំ​តូច​ចំនួន ៦៨ ធុង ​ក្នុងនោះ​ស៊ីទែន​ផ្ទុក​ប្រេងម៉ាស៊ូត​ចំណុះ ១២០០០ លីត្រ​ក៏ត្រូវ​បាន​ឆាប់ឆេះ​អស់ទាំង​ស្រុង​ផងដែរ ។ ប៉ុន្តែ​ពិតជា​សំណាងល្អ​ដែរ ​ស៊ី​ទែន​ប្រេងម៉ាស៊ូត​នៅជិតនោះ ក៏មាន​ស៊ីទែន​ប្រេងសាំង​និង​ហ្គាស មាន​ចំណុះ ១២០០០​វីត​ដូចគ្នា ២​ស៊ីទែន​ទៀត​ដែល​មិនបាន​ឆ្លង​រាលដាល​ផ្ទុះ​ឆេះ​។​ ប្រសិនបើ​ឆ្លង​ឆេះ​ស៊ីទែន​ទាំង​២​នេះ​ទៀត ការអន្តរាគមន៍​សង្គ្រោះ​ករណី នេះ​របស់​នគរ​បាល​ជំនាញ ពិតជា​លំបាក​យ៉ាងខ្លាំង​ជាមិនខាន ។​

​ដោយឡែក​គិត​មកដល់​ល្ងាច​ថ្ងៃទី ៣០ ខែធ្នូ​នេះ ទំហំ​ការខូចខាត​ក្នុង ករណី​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​ សមត្ថកិច្ច​មិនទាន់បាន​បូកសរុប​ជា​ផ្លូវការ​នៅឡើយ​ទេ ព្រោះតែ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ជាប់​មានការ​ងារ​នៅ​ខេត្ត​ព្រះសីហនុនៅឡើយ។ ប៉ុន្តែ​តាម​ការត្រួតពិនិត្យ​ជាក់ស្ដែង​របស់​សមត្ថកិច្ច​ថា ការខូចខាត ​គឺ​ឆេះ​អស់​ហ្គាស​តូចធំ​ចំនួន ៦៨ ​ធុង និង​ឆេះ​ស៊ីទែន​ប្រេងម៉ាស៊ូត ១​ស៊ីទែន​ចំណុះ ១២ ០០០​លីត្រ ក្រៅពីនេះ​ក៏​នៅមាន​ការឆេះ​ខូចខាត ប្រាក់​ដុល្លារ​និង​ប្រាក់រៀល មួយចំនួនធំ​ទៀត​ ដែល​មិនទាន់​ដឹង​ពី​ចំនួន​សរុប​នៅ​ឡើយ ក្រោយពី​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក ១៣ រថយន្ត ។​

​ទោះបីយ៉ាងណា​ សមត្ថកិច្ច​ក៏​នៅ​បាន​សម្ដែង​ការព្រួយបារម្ភ​ថា សព្វថ្ងៃនេះ​កន្លែង​បូមទឹក​ចល័ត​ក្នុង​ក្រុម​កំ​ពង់​ឆ្នាំង​សម្រាប់​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត មាន​ចំនួន ៧ កន្លែង ។ ប៉ុន្តែ​ក្បាល​ទុយយោ​សម្រាប់​បូមទឹក​បញ្ចូល​ក្នុង​រថយន្ត​ពន្លត់អគ្គិភ័យ​នោះ​មាន​ទំហំ ៤ ​ហ៊ុន​កន្លះ តែប៉ុណ្ណោះ ដែល​ត្រូវ​បូម​ទឹក​ដាក់​រថយន្ត​មួយគ្រឿង​ ត្រូវចំណាយ​រយៈពេល ២០ នាទី​ទើប​ពេញ​១​រថយន្ត។ ករណីនេះ​សមត្ថកិច្ច​ធ្លាប់បាន​ស្នើសុំ​ខាង​រដ្ឋករទឹក​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ឲ្យ​ជួយ​ប្ដូរ​ទុយយោ​បូម ​ដែលមាន​ទំហំ ១ តឹក​វិញ ទើប​អាច​បូម​ក្នុង​រយៈ​ពេល​តែ ១ ០​នាទី​ប៉ុណ្ណោះ ​គឺ​ពេញ​មួយ​រថយន្ត​ហើយ ទើប​ងាយស្រួល​ក្នុងការ​បូម​ដាក់​រថយន្ត ពេលចេញ​អន្តរាគ​មន៍​ពន្លត់​គ្រោះ​អគ្គិភ័យ។ ប៉ុន្តែ​ការស្នើសុំ​ខាងលើនេះ មិន​ត្រូវបាន​មន្ត្រី​ជំនាញ​ខាង​រដ្ឋ​ករ​ទឹក​ជួយ​ដោះស្រាយ​ឲ្យ​ឡើយ ដូចនេះ​សមត្ថកិច្ច​នគរបាល​ពន្លត់​អគ្គីភ័យ គោរព​ស្នើសុំ​ឯកឧត្តម​អភិបាល​អភិបាល ខេត្តកំពង់ឆ្នាំង មេត្តាជួយ​សម្របសម្រួ​ល​ដោះស្រាយ​ឱ្យ​ផង​ចុះ ដើម្បី​ការចេញ​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម