Connect with us

សន្តិសុខសង្គម

កាប់សម្លាប់ប្រពន្ធនិងអ្នកជិតខាងម្នាក់ រួមទាំងកូន៣នាក់ហើយព្យាយាមវះពោះយកគ្រឿងក្នុង

បានផុស

នៅ

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការ​ឡោមព័ទ្ធ​ចាប់ខ្លួន បន្ទាប់ពីស្រវឹងស្រាផ្ទុះជម្លោះក្នុង​គ្រួសារ​រួចទាញពូថៅកាប់សម្លាប់ប្រពន្ធខ្លួនឯង និង​អ្នកជិតខាងម្នាក់ រួមទាំងកូនប្រុសស្រី៣នាក់បន្ថែមទៀត និងព្យាម​បិទទ្វារពុះទ្រូងសពប្រពន្ធយក​គ្រឿងក្នុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១៩និង៣០នាទី ថ្ងៃទី​០១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិ​ពន្លៃ ឃុំ​ចើង​ដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ​។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ប៉ុល ឡា អាយុ៣៣ឆ្នាំ និង ប្រពន្ធ​ឈ្មោះ យ៉ន អឿន អាយុ៣០​ឆ្នាំ (ស្លាប់ដាច់ ក និងវះពោះ)។ ចំណែក​ជនរងគ្រោះម្នាក់ទៀត​ឈ្មោះ ពេជ ហ៊ុន អាយុ៥៦ឆ្នាំ ក៏ត្រូវជនសង្ស័យ​កាប់​បណ្តាល​ឲ្យ​ស្លាប់ផងដែរ ខណៈដែលព្យាយាម​ចូល​ទៅជួយ(ចំកញ្ចឹង ក) និងកូន​៣​នាក់ (​ស្រី​២​នាក់​) ក៏ត្រូវ​បុរស​ជា​ឪពុក​រូបនេះកាប់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។

ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនជនដៃដល់រូបនេះមកសាកសួរ និងកសាងសំណុំរឿង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕​​

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៨ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម