Connect with us

សន្តិសុខសង្គម

Update ៖ ចាប់ឃាត.ក បានហើយករណីចាក់សម្លាប់ក្នុងមណ្ឌលចត្តាឡីស័ក​

បានផុស

នៅ

ឃាត.ក ម្នាក់ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនក្រោយពី​កាប់និងចាក់សម្លាប់ ទៅលើ​យុវជន​ម្នាក់​ទៀតរហូតដល់​ស្លាប់​នៅកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក។​

គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២១​និង​៣៨​នាទី នៅចំណុច​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័ក (​អតីត រោងចក្រ​ម្សៅ​មី​) ស្ថិតក្នុង​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​ករណី​អំពើហិង្សា​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន០៣​នាក់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់បាត់​បង់ជីវិត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ ១. លី សុខា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម (​រត់គេចខ្លួន​) ។ ២.​ឈ្មោះ ទិន ស៊ី​ញៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឈៀង ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង (​រត់គេចខ្លួន​) និង​៣.​ឈ្មោះ ម៉ៅ ស៊ីណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្ក្រង ឃុំ​អង្ក្រង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង (​ឃាត់ខ្លួន​បាន​) បានធ្វើ​សកម្មភាព យក​ដាវ​សាំ​ម៉ូ​រ៉ៃ និង​កូនកាំបិត​កាប់ ចាក់ ទៅលើ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ជេ ជាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​ជាមួយគ្នា បណ្ដាល​ឲ្យ​រងរបួស ចំហៀង​ខាងឆ្វេង និង​ស្មា ចំហៀង​ខាងឆ្វេង​ចំនួន ០៤​កន្លែង​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

ក្នុងករណីនេះ ដោយ​អនុវត្តតាម​យោបល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ​ខេត្ត​បាល​ដំបង និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា កែវ សុជាតិ ផង​នោះ ទើបលោក​វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម