Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច ៖ សកម្មភាពក្រុមអ្នកតវ៉ា នៅមុខណាហ្គាវើលដ៍ ទទួលបានការឧបត្ថម្ភថវិកាពីក្រៅប្រទេស

បានផុស

នៅ

ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២នេះ ដើម្បីបញ្ជាក់អំពីការចាប់ខ្លួនក្រុមអ្នកញុះញ៉ង់ ឲ្យមានការប្រមូលតវ៉ាអស់ជាច្រើនថ្ងៃ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរ​បាល​​រាជធានីភ្នំពេញ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននេះថា កាលពីយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ កម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួមេដឹកនាំចលនាខុសច្បាប់ ដែលញុះញ៉ង់បង្កឲ្យមានភាពវឹកវរក្នុងសង្គមចំនួន ៩នាក់។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញ បានសាកសួរតាមនីតិវិធីរួចមក គឺបានបញ្ជូនក្រុមអ្នកញុះញង់ចំនួន ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ។ រីឯមនុស្ស ៣នាក់ទៀត ដែលមិនមានការពាក់ព័ន្ធ ក្នុងករណីញុះញ៉ង់នេះ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ មុននឹងដោះលែងឲ្យត្រឡប់ទៅផ្ទះពួកគេវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានឲ្យដឹងដែរថា​ មុនពេលឈានដល់ការចាប់ខ្លួន ក្រុមអ្នកញុះញ៉ង់នេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំជាច្រើនជាច្រើនសារ ឲ្យពួកគេបញ្ឈប់សកម្មភាពដោយខុសច្បាប់នេះជាបន្ទាន់ ដោយត្រឡប់មកធ្វើសកម្មភាព ដែលស្របច្បាប់ និងអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននៅកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ការចាប់ខ្លួនមេដឹកនាំចលនានេះ គឺសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ និងមានភស្ដុតាងគ្រប់គ្រាន់ អំពីបញ្ហានៃការធ្វើសកម្មភាព ដោយខុសច្បាប់នេះ»។

នៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជ​ធានីភ្នំពេញ ទទួលផែនសន្តិសុខ ក៏បានឲ្យដឹងដែរថា ចំពោះការធ្វើសកម្មភាពតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) រយៈពេល ១៣ថ្ងៃកន្លងមកនេះ គឺកម្លាំងសមត្ថកិច្ច បានប្រមូលនូវព័ត៌​មានជាច្រើន តាមរយៈវីដេអូ សំឡេងបែកធ្លាយ ​ចេញពីកិច្ចប្រជុំរបស់មេដឹកនាំសកម្មភាព តវ៉ាដោយខុសច្បាប់ ឈ្មោះ ឈឹម ស៊ីថរ។ តាមរយៈសំឡេង ដែលបែកធ្លាយនេះ ឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក បានញុះញ៉ង់ឲ្យអតីតបុគ្គលិក នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ធ្វើការខឹងសម្បារ និងឲ្យមានការប៉ះទង្គិចជា​មួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យកើតមានព្រឹត្តិការណ៍កើតឡើង។

លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា បានឲ្យដឹងបន្ថែមថា បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានប្រមូលនូវព័ត៌មានគ្រប់ជ្រុយជ្រោយរួចមក គឺបានស្នើសុំគោលការណ៍ពីអគ្គស្នងការនគរបាល និងស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ទើបឈានដល់ការឃាត់ខ្លួន ក្រុមមេដឹកនាំសកម្មភាពតវ៉ាចំនួន ៩នាក់ នៅទីស្នាក់ការសហជីពរបស់ពួកគេ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុតាងមួយចំនួន ដូចជា៖ កុំព្យូទ័រ, ទូរស័ព្ទដៃ, និងសម្ភារៈមួយចំនួនទៀត ដែលមប្រើឲ្យសកម្មភាពតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។ បន្ទាប់មកសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវលើវត្ថុតាងទាំងនោះ រហូតរកឃើញថា សកម្មភាពរបស់ពួកគេ មានការឧបត្ថម្ភថវិកាពីក្រៅប្រទេស និងមានអង្គការចំនួន៣ គាំទ្រ ដែល ២អង្គការនៅក្នុងប្រទេស និង ១អង្គការទៀតនៅក្រៅប្រទេស។ នៅក្នុងនោះដែរ សមត្ថកិច្ច ក៏បានរកឃើញឯកសារ ដែលជាផែនការរបស់ក្រុមអង្គការទាំងនោះ ដាក់ទៅឲ្យមេដឹកនាំចលនាខុសច្បាប់ ធ្វើជាដំណាក់កាលៗ និងទម្លាក់ថវិកាជាដំណាក់កាលៗ ផងដែរ។

ចំណែកឯលោក សេង ហៀង តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឲ្យដឹងបន្ថែមថា ចំណាត់ការស៊ើបអង្កេត របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ទៅលើក្រុមមេដឹកនាំសកម្មភាពតវ៉ា ដោយ​ខុសច្បាប់នោះ គឺធ្វើឡើងស្ថិតនៅក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតជាក់ស្ដែង។ ក្រោយមក ដោយ​មានការដឹកនាំផ្ទាល់ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្រ្កាបជាក់ស្ដែង រហូតដល់បានឃាត់ខ្លួនមនុស្សចំនួន ៩នាក់។ ប៉ុន្តែឈ្មោះ ឈឹម ស៊ីថរ មេខ្លោងធំ និងបក្ខពួក ២នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់។

បន្ទាប់ពីដំណើរការនីតិវិធីជាបន្តបន្ទាប់មក ស្ថាប័នអយ្យការ បានធ្វើការសាកសួរជនសង្ស័យទាំង ៦នាក់ ហើយពួកគេបានឆ្លើយថា សារភាពទទួលស្គាល់ថា ពិតជាមានការផ្ដល់ការឧបត្ថម្ភ នូវថវិកាដោយខុសច្បាប់ សម្រាប់ចិញ្ចឹមចលនាតវ៉ាដោយខុសច្បាប់នោះ ពិតប្រាកដមែន ជាពិសេសការផ្ដល់តាមរយៈឈ្មោះ ឈឹម ស៊ីថរ។

សូមជម្រាបថា កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ជនជាប់ចោទ ៦នាក់ ដែលពាក់ព័ន្ធនឹងការញុះញង់ និងរៀបចំការតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។

តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មនុស្សសរុប ៩នាក់ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បាននិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ដែលជាមេខ្លោងធំ និងបក្ខពួកមួយចំនួនទៀត ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម