Connect with us

សន្តិសុខសង្គម

បង្ក្រាបគ្រឿងញៀនក្នុងខារ៉ាអូខេ ឃាត់ខ្លួនមនុស្ស១៥នាក់

បានផុស

នៅ

កម្លាំងនគរបាលខេត្តបាត់ដំបងបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនក្នុងទីតាំងខារ៉ាអូខេមួយ​កន្លែង ឃាត់ខ្លួនមនុស្ស១៥នាក់ និងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០១និង៤៥នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅក្នុងទីតាំងខារ៉ាអូខេ​មួយកន្លែង​ ក្រុមទី​១៦ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាម​បទបញ្ជារបស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង និង​យោបល់​ដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ កម្លាំង​ការិយាល័យប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក សុខ និមល នាយការិយាល័យ សហការ​ជាមួយកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាបបាន​ក​រ​ណី​ចាត់ចែង​ឱ្យប្រើ​ប្រាស់ សម្រួល​ឱ្យប្រើ​ប្រាស់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន១​ករណី ក្នុង​បទល្មើស​ជាក់ស្ដែងនៅទី​តាំង​ខាងលើ​ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​បាន​ចំនួន១៥​នាក់​។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​កេតា​មីន (KETAMINE) ចំនួន០១​ថង់ ទម្ងន់០,៨៩​ក្រាម (​ទាំងសម្បក​) ។ ទូរស័ព្ទដៃ​ចំនួន០៩​គ្រឿង (​ចាស់​) និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។​

មនុស្ស​ប្រុស-ស្រី​ទាំង​១៥​នាក់​ រួមទាំង​វត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ជំនាញ​កំពុងធ្វើការ​សាក​សួរ និងស្រាវជ្រាវបន្ថែមទៀត ​ប្រសិនបើ​រកឃើញថា សាមីខ្លួន​ណាមាន​អំពើ​ល្មើស​ទាក់ទង​ករណី​នេះ​ សមត្ថកិច្ច​នគរបាល​នឹង​កសាង​សំណុំរឿងបញ្ជូនទៅ​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម