Connect with us

សន្តិសុខសង្គម

កាត់ទោសអតីតយោធាផ្កាយ២​លើបណ្តឹងបរិហារបង្កាច់កេរ្តិ៍​

បានផុស

នៅ

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ នេះ​ បាន​លើក​យក​សំណុំរឿង​អតីតយោធាផ្កាយ​២​ នឹង​គូកន​មក​កាត់ក្តី ពាក់​ព័ន្ធ​លើ​បណ្តឹង​បរិហាបង្កាច់​កេរ្តិ៍ ។

សំនុំ​រឿងនេះ​មាន​ជន​ត្រូវ​ចោទ​២​នាក់ ម្នាក់​ឈ្មោះ សូ​យ ចាន់​សឿន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ អតីត​យោធាផ្កាយ​២​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១០​អឺ ០ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​។ និងម្នាក់ទៀត​ឈ្មោះ សូ បិ​ន​ឡា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជន​ត្រូវ​ចោទ​ទាំង​២នាក់​រង​នូវ​ពាក្យបណ្តឹង​របស់​ឈ្មោះ កើត ខេង ភេទ​ប្រុស អាយុ​៥០ឆ្នាំ មុខរបរជា​អាជីវករ នៅ​រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ បាន​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ពីបទបរិហារ​បង្កាច់​កេរ្តិ៍ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២០ ដែល​បទល្មើស​នេះ​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រ ៣១១ នឹង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ ។

ពាក្យបណ្តឹង​បានបញ្ជាក់​ទៀតថា​ នៅក្នុង​អំ​ឡុង​ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ សូ​យ ចាន់​សឿន និង​ឈ្មោះ សូ បិ​ន​ឡា បាន​ប្តឹង​លោក កើត ខេង និង​ឈ្មោះ ជា ឡង់ឌី ពីបទឆបោក និង​ក្លែង​លិខិត​សាធារណៈ ហើយ​ពាក្យបណ្តឹង​នោះ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការស៊ើបអង្កេត​តាម​នីតិវិធី​ដោយ​រក​មិនឃើញ​មាន​បទល្មើស​ដូច​តាម​ការចោទប្រកាន់​នោះ ទើប​តំណាង​អយ្យ ការសម្រេច​តម្កល់ទុក​ឥត​ចាត់ការ ។

ផ្អែក​ទៅលើ​ទង្វើ​របស់​ជនសង្ស័យ​ឈ្មោះ សូ​យ ចាន់​សឿន និង សូ បិ​ន​ឡា បាន​ឃុបឃិត​គ្នា​ប្តឹង​លោក កើត ខេង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ឯកសារ​គ្រប់គ្រាន់ ជា​តឹកតាង​សម្រាប់​បង្ហាញ​ជូន​ស្ថាប័ន​អយ្យការ ដែល​សបញ្ជាក់​ឲ្យ​ឃើញថា ឈ្មោះ សូ​យ ចាន់​សឿន និង​ឈ្មោះ សូ បិ​ន​ឡា មានគំនិត​ទុច្ចរិត​ជាប់​ពាក់​ព័ន្ធ​ទៅនឹង​បទល្មើស​បរិហារ​បង្កាច់​កេរ្តិ៍​ ទើប​ធ្វើ​ឲ្យ​លោក កើត ខេង ជា​ជន​រងគ្រោះ​កើត​ទុក​មិន​សុខចិត្ត​ប្តឹង​តបត​វិញ​នោះ ។ ដូច្នេះ​រង់ចាំ​មើល​អ្នកប្តឹង​គេ​ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់ ត្រូវគេ​ប្តឹង​វិញ នឹង​ទៅជា​យ៉ាងណា ?

សូមបញ្ជាក់ថា អតីត​យោធាផ្កាយ​២ សូ​យ ចាន់​សឿន នៅជាប់​បណ្តឹង​ជាច្រើន​ករណី​ទៀត ដែល​តុលាការ​រាជធានី ខេត្ត នឹង​លើក​យកមក​បើកសវនាការ​ជា​បន្តបន្ទាប់ ។ សំណុំរឿង​ដែល​ក្តៅ​ជាងគេ​នោះ គឺ​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ឌួង ហេ​ម៉ាលី​ស ប្តឹង សូ​យ ចាន់​សឿន ពីបទ​« ហិង្សាដោយ មានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ » ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម