ចុះត្រួតពិនិត្យ​មជ្ឈមណ្ឌល​កែសម្ផស្ស​ផ្ការំដួល ឃាត់ខ្លួន​ពេទ្យ​និងជំនួយការ​៤នាក់
Connect with us

សន្តិសុខសង្គម

ចុះត្រួតពិនិត្យ​មជ្ឈមណ្ឌល​កែសម្ផស្ស​ផ្ការំដួល ឃាត់ខ្លួន​ពេទ្យ​និងជំនួយការ​៤នាក់

បានផុស

នៅ

ភ្នំពេញ ៖ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ បាន​ចុះ​ត្រួតពិនិត្យ​មជ្ឈមណ្ឌល​កែសម្ផស្ស​ផ្ការំដួល​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ក្នុង​តំបន់​បឹង​កក់​ ផ្លូវលេខ​ R8 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការ​ចុះត្រួតពិនិត្យនេះ បានធ្វើការឃាត់​ខ្លួន​ពេទ្យ​និង​ជំនួយការ​ទាំង៤នាក់​នេះ​ នាវេលា​ម៉ោង៧យប់​ ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០២២​ តាមពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ដែល​បានមក​កែ​សម្ផស្ស​កន្លង​មក។

សូម​បញ្ជាក់ថា នៅក្នុងការ​ចុះ​ឃាត់​ខ្លួន​នេះ ក៏​ឃើញ​មាន​វត្តមាន មេធាវី​ជា​ច្រើន​រូប ចុះមក​ដល់ទី​តាំង​បង្ក្រាប​ និង​ត្រួតពិនិត្យ ដើម្បី​ធានា​ខ្លួន​បុគ្គលិក​ទាំងអស់​នៅក្នុង​ទីតាំង មជ្ឈមណ្ឌល​កែ​សម្ផស្ស យីហោ ផ្ការំដួល ដោយមាន​ការ​មិន​ឯកភាព​គ្នា ទើប​ពន្យារ​ពេល​ក្នុង​ការ​បន្ត​នីតិវិធី។

លុះដល់​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ដដែល ទើប​មានការ​សម្របសម្រួល​គ្នា រវាង​កម្លាំង​នគរបាល​គណៈកម្មាធិកា​រ ប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ​របស់​ក្រសួងមហាផ្ទៃ និង​មេធាវី ដោយ​ឃាត់ខ្លួន​តែ​មនុស្ស​ប្រុស​ស្រី​ចំនួន​០៤​នាក់​(​ប្រុស​០២​នាក់​) ប៉ុណ្ណោះ​ដែល​ជា ពេទ្យ​និង​ជំនួយការ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ក្រសួងមហាផ្ទៃ​ធ្វើការ​សាកសួរ​។

ចំពោះ​បុគ្គលិក​នារីៗ​ជាង​១០​នាក់​បន្ថែមទៀត​ ត្រូវ​បាន​ក្រុម​មេធាវី​ធ្វើការ​ធានា​ខ្លួន​ឲ្យ​ស្នាក់នៅ​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស យីហោ ផ្ការំដួល ជា​បណ្ដោះអាសន្ន​ដើម្បី​បន្ត​នីតិវិធី៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ម៉ា​រ៉ុ​ក​ប្តេជ្ញា​ធ្វើជា​ស្ពាន​ត​ភា្ជ​ប់រ​វាង​កម្ពុជា អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

ជំនឿ៣៩ នាទី មុន

ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?

ព័ត៌មានជាតិ៤១ នាទី មុន

ប្រធានវារីវប្បករកម្ពុជា សង្ឃឹមចិនឲ្យតម្លៃត្រីប្រាសមរម្យ និងទំហំនាំចេញច្រើន

សន្តិសុខសង្គម៤៣ នាទី មុន

យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅសល់​តាំងពី​ជំនាន់​សង្គ្រាម​១៨​គ្រាប់ ​ត្រូវ​ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ប្រទះឃើញ រាយការណ៍​ឲ្យ​សមត្ថកិច្ច​យកទៅ​កម្ទេចចោល

ព័ត៌មានជាតិ១ ម៉ោង មុន

សៀវភៅគូព្រេងមិនព្រាត់ របស់សម្ដេចតេជោ ប្រែជាភាសាចិនលក់បាន ១,៥០០ច្បាប់ និងរកចំណូលបាន ៧,៥០០ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម