Connect with us

សន្តិសុខសង្គម

ខឹងឪពុកមិនចូលដណ្តឹងប្រពន្ធឲ្យ ដុតផ្ទះឆេះខ្ទេច

បានផុស

នៅ

បុរសវ័យ២៥ឆ្នាំម្នាក់ ដោយសារតែខឹងរឿងឪពុកមិនចូលស្ដីដណ្ដឹងប្រពន្ធឲ្យ សម្រចចិត្តដុតផ្ទះឆេះ​ខ្ទេចទាំងស្រុង។​

​ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង២៥នាទី ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​២ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ៦ម៉ែត្រ​×៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តា តែពុំមានខូចខាតសម្ភារៈអ្វីនោះទេ​ (ផ្ទះទុកចោល)។

បុរជាម្ចាស់ផ្ទះមានឈ្មោះ ឃិន សុភា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែកជនបង្ករ​ឈ្មោះ ប៊ុន ឡេង ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ (​ត្រូវជា​កូនបង្កើត​របស់​ជនរង​គ្រោះ​) ដោយ​សារខឹងឪពុក​មិន​ស្ដី​ដណ្តឹងប្រពន្ធ​ឲ្យ​ខ្លួន ក៏ដុត​ផ្ទះ​បណ្ដាលអោយ​ឆេះ​ខូចខាត​ទាំងស្រុង​។​

ក្នុងប្រតិបត្តិការនេះ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ច្រេស បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ពន្លត់អគ្គិភ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ជួ​យ​សង្ក្រោះ​ពន្លត់អគ្គិភ័យ និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​រថយន្ត​ស្មើរ​និង​៩០០០​លីត្រ តែ​សង្គ្រោះ​មិនបាន៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម