Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនយុវជន២នាក់ បន្ទាប់ពីវាយនិងកាប់យុវជនម្នាក់ក្នុងចំណោមបក្ខពួកជាង១០នាក់

បានផុស

នៅ

ជនដៃដល់២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលនៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយនិងកាប់លើជនរងគ្រោះម្នាក់ក្នុងចំណោម​បក្ខ​ពួក១១នាក់ បណ្ដាលឲ្យរងរបួស។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ បន្ទាប់ពី​បង្កហិង្សា​កាលពី​វេលា​ម៉ោង​១៩និង​០០​នាទី ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ជើងភ្នំ​គូលេន ស្ថិតនៅ​ភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលឃាត់ខ្លួនមានឈ្មោះ ១/ រ៉ា សម្បត្តិ ភេទ​ប្រុស អាយុ១៩​ឆ្នាំ មុខរប​រ កសិករ ។ ២/ ឈ្មោះ ណន ណុច ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរប​រ កសិករ។ អ្នក​ទាំង២​នាក់​មាន​ទីលំនៅ​ភូមិ​អូរ​មានជ័យ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ខើច សុឃាម ភេទ​ប្រុស អាយុ១៧​ឆ្នាំ រងរបួស​រយះ​ក្បាល និង​ហើម​បបូមាត់​ផ្នែក​ខាងលើ ។​​

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយចាប់ខ្លួនជនដៃដល់ទាំងពីរនាក់ កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ដំបង​ឈើ​ចំនួន ២​ដុំ និង​កាំបិត​ព្រា​១ ប្រវែង៤៣cm មុខកាត់៧cm ។

តាមរយៈ​កិច្ចសហការណ៍​ពី​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​នាំខ្លួន​បក្ខពួកជនដៃដល់​ចំនួន០៤​នាក់មក​ធ្វើការ​សាកសួរ ដោយ​ជនដៃដល់២​នាក់ ក្នុងចំណោម៤​នាក់​បាន​សារភាពថា​ ខ្លួន​ជា​ជនដៃដល់​ក្នុងករណី​ខាងលើ។

តាមការសារភាពរបស់ជនដៃដល់​ឈ្មោះ រ៉ា សម្បត្តិ បាន​សារភាពថា​ នៅ​យប់កើតហេតុ​បក្ខពួក​របស់​ខ្លួន​ម្នាក់​ឈ្មោះ ណន ណុ​ច បាន​ដេញ​វាយ​គ្នា​ជាមួយ​ជនរងគ្រោះ​ទៅ​ទិសខាងកើត​នៃ​កន្លែង​លោត​ប៉ុង ជាទី​ងងឹត ហើយ​ខ្លួន​ក៏​ទាញ​ដំបង​ឈើរត់​ដេញតាម​ពីក្រោយ ដល់​ចំណុច​ប្រឡាយក្នុង​វា​ស្រែ​ក៏បាន​ឃើញ​ជនរងគ្រោះ​ឈ្មោះ ខើច សុឃា​ម ដួល​ហើយ​ខ្លួន​ក៏បាន​វាយ​ទៅលើ​ជនរងគ្រោះ​បន្ថែម ចំ​ត្រង់​ផ្ទៃមុខចំនួន១​ដំបង ហើយ​បន្ត​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​។​

ជនសង្ស័យទាំង២រួមទាំង​វត្ថុតាង ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​អនុវត្តតាម​នីតិវិធី៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម