Connect with us

សន្តិសុខសង្គម

ពលករខ្មែរជាង១២០នាក់ទៀតត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញតាមច្រកអូរអន្លក់ ខេត្ត​បាត់ដំបង​

បានផុស

នៅ

ពលករ​ខ្មែរ​ចំនួន១២៤នាក់​ទៀត​ត្រូវបាន​ថៃ​ចាប់បាន​បញ្ជូន​ឲ្យ​ត្រឡប់មក​កម្ពុជា​តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង នៅ​ថ្ងៃទី១១ ខែមករា ​ឆ្នាំ​២០២២​ ​នេះ​បើតាមការ​ឲ្យ​ដឹង​របស់​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ឱ្យដឹងពី​កម្លាំង​សមត្ថកិច្ច​ប្រចាំ​មាត់​ច្រក់ព្រំដែន​បានបញ្ជាក់​ថា​ ពលករ​ដែ​ល​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​សរុប​មាន​ចំនួន​១២៤​នាក់​(​ស្រី​៤៩​នាក់​និង​ក្មេង​២២​នាក់​) ។ ពួកគេ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​សួរនាំ​បន្ទាប់ពី​មកដល់​ដោយ​កត់​ឈ្មោះ​ចុះ​កំណត់ហេតុ​និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ១៩ រួច​ក្រុមគ្រូពេទ្យ​ធ្វើតេស្តរហ័ស​រក​មេរោគ​កូ​វីដ​-១៩ តែ​អវិជ្ជមាន​ទាំងអស់​។​

ក្នុងចំណោម​ពលករ​ទាំង​១២៤​នាក់​បាន​ចាក់​វ៉ាក់សាំង​ចំនួន​៩២​នាក់​(​ស្រី​៣៦​នាក់​និង​ក្មេង​១៦​នាក់​)​ចំណែក​ពលករ​ចំនួន​៣២​នាក់​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​(​ស្រី​១៣​នាក់​និង​ក្មេង​៦​នាក់​)​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩​ស្រុក​សំពៅ​លូន ។​

ពលករ​ចំណាកស្រុក​ទាំងនោះ​បាន​ឲ្យ​ដឹងថា ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​ពេលនេះ​ គឺធ្វើឡើង​នៅតាម​ច្រករបៀង​តូចៗ​នៃ​ព្រំដែន​ប្រទេស​ទាំងពីរ​ហើយ​ភាគច្រើន​គឺ​ពលករ​ត្រូវបាន​មេខ្យល់​បញ្ចុះ​បញ្ចូល​ឲ្យ​ទៅរក​ការងារ​ធ្វើ​វិញ ។ បើតាម​អាជ្ញាធរខេត្ត​ព្រំដែន​ជាប់​ប្រទេស​ថៃ​ បើទោះបីជា​ពលករ​អាច​ឆ្លងដែន​ទៅដល់​ទឹកដី​ប្រទេស​ថៃ​ ក៏ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូនមក​កម្ពុ​ជា​វិញ​ជា​បន្ត​បន្ទាប់​ដែរ៕

អត្ថបទ៖ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម