Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះពលរដ្ឋ៣ខ្នងនៅខេត្តកោះកុងមុននេះបន្តិច

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ បណ្ដាលខូចខាតសម្ភារៈមួយ​ចំនួនធំ។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ​២០២២​នៅចំណុច​មាត់ទឹក​ស្មាច់​ង៉ា​ម​ ស្ថិតនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការអន្តរាគមន៍ពីកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្មាច់មានជ័យ​ សហការ​ជាមួយ​កម្លាំង​អគ្គិភ័យ​ខេត្ត​និង​អាជ្ញាធរ​ភូមិ​សង្កាត់ បាន​ពន្លត់​និង​ទប់ស្កាត់​ការ​រាលដាល​ទាន់ពេលវេលា​។

ផ្ទះរងគ្រោះ​ទី​១ មានម្ចាស់ឈ្មោះ សុខ សារឿន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​អាវុធហត្ថ​ខេត្ត និង​ប្រពន្ធ​ឈ្មោះ ចាន់ បុ​ប្ជា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ​។ ទី២ឈ្មោះ គា យ៉ាង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​ស្មាច់​មានជ័យ។ និងទី៣មានម្ចាស់ឈ្មោះ ស៊ុំ ឆាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ១ សង្កាត់​ស្មាច់មានជ័យ មានទំហំ​៦​ម៉ែត្រ​×​បណ្តោយ​១៤​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ធ្វើឱ្យ​ខូចខាត​ស័ង្កសី​៣៣​សន្លឹក អស់​ជញ្ជាំង​មួយ​ចំហៀង និង​សម្ភារៈ​មួយចំនួន។

ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ ក្នុងប្រតិបត្តិការអន្ដរាគមន៍​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុងចំនួន​០២​គ្រឿង៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម