ផ្ដន្ទាទោសអតីតប្រធានក្រុមហ៊ុនលក់រថយន្ត ដាក់ពន្ធនាគារ
Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសអតីតប្រធានក្រុមហ៊ុនលក់រថយន្ត ដាក់ពន្ធនាគារ

បានផុស

នៅ

អតីតនាយកគ្រប់គ្រងក្រុមហ៊ុនលក់រថយន្តដ៏ធំមួយ ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ ក្រោម​ការចោទប្រកាន់​ពីបទ « រំលោភ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល »។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ឈ្មោះ ជា សុក្រ​ឆាត អាយុ ​៣៣ ​ឆ្នាំ ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​សង​ប្រាក់​ចំនួន​ ២ ​លាន​ដុល្លារ​ទៅឲ្យក្រុមហ៊ុន​លក់​រថយន្ត​ដែលជា​ដើមបណ្ដឹង​រដ្ឋប្បវេណី ។

លោក ជា សុក្រ​ឆាត ត្រូវបាន ចាប់ខ្លួន​នៅ​ថ្ងៃទី​ ០៣ ខែកក្កដា ឆ្នាំ​ ២០២១ ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានចេញ​ដីកា​លេខ​៖ ៤៦៦៨ ក​.១.​ដ​.​ឃ​.​ដ ចុះ​ថ្ងៃទី​ ០៣ កក្កដា ឆ្នាំ​ ២០២១ បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ ជា សុក្រ​ឆាត ភេទ​ប្រុស អាយុ ៣៣ ​ឆ្នាំ យកទៅដាក់​ពន្ធនាគារ​ព្រៃ​សរ (​ម​១) បន្ទាប់ពី​តំណាង​អយ្យការ​ បានសម្រេច​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ពិសេស ដោយ​អភិបាល តាម​បញ្ញត្តិ​មាត្រា​៣ ៩១ និង​មាត្រា​ ៣៩៣ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ទិញ​លក់​រថយន្ត​បាន​បញ្ជាក់ថា ឈ្មោះ ជា សុក្រ​ឆាត មាន​តួនាទី​ជា​ប្រធាន​ផ្នែក​លក់ បាន​ឃុបឃិត​គ្នា​ជាមួយ​អតីត​បុគ្គលិក​ផ្សេងទៀត ក្លែងបន្លំ​កិច្ចសន្យា​ទិញ​លក់​រថយន្ត និង ក្លែងបន្លំ​រៀបចំ​ឯកសារ​ទិញ​លក់​រថយន្ត​រាប់រយ​គ្រឿង​ ដែល​នាំចូល​ក្នុង​ក្រុមហ៊ុន ដោយ​ប្រើ​រូបភាព​បំភាន់​ដាក់​តម្លៃ​លក់​ខ្ពស់ជាង​ទីផ្សារ និង​រៀបចំ​ឯកសារ​បន្លំ លាក់បាំង​ពី​ស្ថានភាព​របស់​រថយន្ត​ចាស់​ដែល​ប្រើប្រាស់​រួច ដាក់​ជា​រថយន្ត​ថ្មី​ក្រដាស​ពន្ធ ក្នុង​គោលបំណង​ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍ ពី​ក្រុមហ៊ុន​យក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនផលិតឱសថធំៗ ២ ចាប់ផ្ដើមពិសោធន៍វ៉ាក់សាំងប្រឆាំង អូមីក្រុង

ព័ត៌មានជាតិ៤ ម៉ោង មុន

ចុងឆ្នាំ​នេះ កម្ពុជា​ទទួល​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សាកលលោក​

ព័ត៌មានជាតិ៤ ម៉ោង មុន

ម៉ា​រ៉ុ​ក​ប្តេជ្ញា​ធ្វើជា​ស្ពាន​ត​ភា្ជ​ប់រ​វាង​កម្ពុជា អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

Sokha Hotels

ព័ត៌មានពេញនិយម