បុរសវ័យ​ ៣៧ឆ្នាំ​ ត្រូវបាន​ប្រជា​ការ​ពារ ​ចាប់ខ្លួន​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ បុរសវ័យ​ ៣៧ឆ្នាំ​ ត្រូវបាន​ប្រជា​ការ​ពារ ​ចាប់ខ្លួន​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

បុរសវ័យ​ ៣៧ឆ្នាំ​ ត្រូវបាន​ប្រជា​ការ​ពារ ​ចាប់ខ្លួន​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ

បានផុស

នៅ

បុរសវ័យ ៣៧ ឆ្នាំ ឈ្មោះ ម៉ៅ ចាន់នី រស់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញត្រូវបាន​កម្លាំងប្រជាការពារសង្កាត់ចាប់ខ្លួនបញ្ជូនមកឲ្យនគរបាលប៉ុស្តិ៍ចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក ជូ វ៉ាន់នី ជំនួយការចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់កម្ពុជាថ្មីថា នៅវេលាម៉ោង១១ ​និង៤០​នាទីព្រឹកថ្ងៃទី ១៤ ខែមករានេះ ជនសង្ស័យបានយកដំបងទៅវាយកំទេចរបង និងស្លាកផ្សព្វផ្សាយពត័មានរបស់ស្នាក់ការភូមិកណ្តាលដោយមិនដឹងមូលហេតុដែលបង្កឲ្យមានការភ្ញាក់ផ្អើលហើយក៏ត្រូវបានកម្លាំងប្រជាការពារសង្កាត់ចាប់ខ្លួន​យក​មកឲ្យនគរបាលប៉ុស្តិចាត់ការតាមផ្លូវច្បាប់។

លោក ជូ វ៉ាន់នី បានបញ្ជាក់ថា បន្ទាប់ពីនគរបាលសាកសួរចម្លើយរបស់ជនសង្ស័យគឺជនសង្ស័យឆ្លើយមិនច្បាស់លាស់​(បែកថ្មាំ)ជាហេតុធ្វើនគរបាលសម្រេចបញ្ជូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំទៅតាមជំនាញព្រោះបើដោះលែងឲ្យមានសេរីភាពអាចបង្កភាពហឹង្សាជាបន្ត។

ចំណែកអ្នកភូមិកណ្តាលវិញបានអះអាងថា ជនរូបនេះច្រើនតែប្រើដំបងវាយផ្ទះប្រជាពលរដ្ឋប៉ុន្តែមិនបានបង្កវាយដំដល់មនុស្សម្នាឡើយ។ប្រជាពលរដ្ឋសុំឲ្យមន្ទីរសង្គមកិច្ចជួយអប់រំតាមនិតិវិធីដល់ជននេះផង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services