ជម្លោះក្នុងគ្រួសារដុតផ្ទះខ្លួនឯងចោលរាលដាលដល់ផ្ទះអ្នកជិតខាងសរុប៤ខ្នង​
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ជម្លោះក្នុងគ្រួសារដុតផ្ទះខ្លួនឯងចោលរាលដាលដល់ផ្ទះអ្នកជិតខាងសរុប៤ខ្នង​

បានផុស

នៅ

​ប្តី​ប្រពន្ធ​មួយគូរ​បាន​ផ្ទុះជម្លោះដាក់​គ្នា​រហូត​ឈានដល់​ការដុត​ផ្ទះ​ចោល​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រាល​ដាល​ដល់ផ្ទះ​អ្នកជិតខាង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង១១​និង​២០​នាទី​យប់ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៧២ ភូមិ​២១ ក្រុម​២៥៧ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ព្រមទាំង​ឆេះ​បំផ្លាញ​ផ្ទះ​ចំនួន៤​ខ្នង និង​សម្ភារៈ​អស់ទាំង​ស្រុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​មានឈ្មោះ លៀង ទិន​ធី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរជាងសំណង់ ចំពោះ​មូលហេតុ នៃ​ការឆាបឆេះបណ្តាលមកពី​ជម្លោះ​ក្នុង​គ្រួសារ ដុត​ផ្ទះ​ខ្លួនឯង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​។

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាង​លើនេះបណ្តាល​ឲ្យ​ឆាបឆេះផ្ទះឈើ​លើ​ថ្ម​ក្រោម ទំហំ៤​ម៉ែត្រ x ៨​ម៉ែត្រ ខូចខាត​ចំនួន៤​ខ្នង និង​សម្ភារៈ​អស់ទាំង​ស្រុង​។

សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​វិញ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យចំនួន២១​គ្រឿង ប្រើប្រាស់​ទឹកអស់២១​ឡាន ស្មើ​រ​នឹង៨៤​ម៉ែត្រគូប រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន១​គ្រឿង ប្រើប្រាស់​ទឹក​អស់១​ឡាន ស្មើ​រ​នឹង៦​ម៉ែត្រគូប និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន OCIC ចំនួន៦​គ្រឿង ប្រើប្រាស់​ទឹក​អស់១​ឡាន ស្មើ​រ​នឹង៦​ម៉ែត្រគូប ។ ​នៅក្នុង​គ្រោះ​អគ្គិភ័យ​ខាង​លើនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​គ្រប់គ្រង​ទាំងស្រុង នៅវេលា​ម៉ោង១២​និង​២០​នាទី​យប់​រំលងអា​ធ្រា​ត្រ ៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services