Connect with us

សន្តិសុខសង្គម

យករំសេវផាវច្នៃបោកត្រី ភ្លាត់ស្នៀតផ្ទុះបែកប្រអប់ដៃខ្ទេច​

បានផុស

នៅ

បុរស​ម្នាក់ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​យក​រំសេវ​ផាវ​មក​កែច្នៃ​ទុក​បោក​ត្រី ហើយ​ភ្លាត់ស្នៀត​បណ្ដាល​ឲ្យ​ផ្ទុះឡើង​តែម្ដង​។

ហេតុការណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២២ វេលា​ម៉ោង ១ និង ៣០ នាទី​រសៀល ចំណុច​ថ្ម​ជ្រួញ ស្ថិត​ក្នុង​ស្ទឹង​ចម្លង​គួ​យ ភូមិ​អូរ​រំចេក​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា មុន​កើតហេតុ មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ តុន គង់គា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​អូរ​រំចេក​ក្រោម បាន​យក​រំសេវ​ផាវ​មក​ច្នៃ​ដើម្បី​បោក​ត្រី ដោយ​នៅ​ពេល​នោះ​ដែរ​ គេ​បាន​ចុះ​ទៅដល់​មាត់​ស្ទឹង​ទៅ​ហើយ។​

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​សង្ស័យ​ការ​ច្នៃ​ខុស​បច្ចេកទេស ទើប​បណ្ដាល​ឲ្យ​ផ្ទុះឡើង ​បង្ក​ឲ្យ​របួស​ត្រង់​កដៃ​ខាង​ស្តាំ​ខ្ទេច ត្រូវ​ក្រុម​គ្រួសារ​នាំគ្នា​ដឹក​ជនរងគ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ដើម្បី​សង្គ្រោះ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម