Connect with us

សន្តិសុខសង្គម

លួចម៉ូតូបាន ១០ នាទី បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនមកវិញ

បានផុស

នៅ

មុខសញ្ញាកាច់សោម៉ូតូម្នាក់ ត្រូវកម្លាំងអធិការដ្ឋានស្រុកមោងឫស្សី ចាប់ខ្លួនដើម្បីបញ្ជូនទៅតុលាការ ក្រោយពី​ជនសង្ស័យ​រូបនេះ​ បានធ្វើ​សកម្មភាព​កាច់​សោម៉ូតូ​រួច​យកទៅ​បាត់ បាន១០នាទី។ ហេតុការណ៍នេះ បានកើត​ឡើង​កាលពីថ្ងៃទី ​១៦ ខែមករា ឆ្នាំ​ ២០២២ វេលា​ម៉ោង​១០ និង ០៥​នាទី​ព្រឹក ត្រង់ចំណុច​ប្រឡាយ​ចិន ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងករណីនេះ ​គឺ​បាន​ប្រព្រឹត្តឡើង​ដោយ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ ​១​ គ្រឿង មក​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​ ០១ ​គ្រឿង ម៉ាក​ហុងដា​សេ​ ១២៥ ពណ៌​ខ្មៅ សេរី ​២០១៧ ស្លាក​លេខ​តាកែវ​1O-3536 ជា​របស់​ឈ្មោះ ហាត គង់ ហៅ​តា​ប្រេង ភេទ​ប្រុស អាយុ​ ៥៦ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រាន​និល ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ដែល​ទុក​នៅក្បែរ​ខ្នង​ប្រឡាយ​ចិន​(​ចំណុចកើតហេតុ​ខាងលើ​) រួច​ដើរទៅ​ច្រូតស្មៅ​គោបា​ន​ប្រហែល​ ១​ ម៉ោង ពេល​ដើរមក​យក​ម៉ូតូ​វិញ​ក៏​បាត់​ពុំ​ឃើញ រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រៃតូច​ដើម្បី​ជួយ​អន្តរាគមន៍​។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃតូច សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​ យិន យូរ​ហួ ភេទ​ប្រុស អាយុ​ ៣៧ ​ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង រួម​និង​ម៉ូតូ​ចំនួន​ ០២​ គ្រឿង​(​ម៉ូតូ​ជនសង្ស័យ​ ០១ ​គ្រឿង និង​ម៉ូតូ​ដែល​លួច​ខាងលើ​ ០១ ​គ្រឿង​) នៅវេលា​ម៉ោង​ ១០ និង ១៥ ​នាទី​ព្រឹក ថ្ងៃ​ដដែល ត្រង់ចំណុច​ទួល​ច្រាប​ដង្កោ ស្ថិត​ក្នុងភូមិ​ព្រាន​និ​ន ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី រួច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដើម្បី​ចាត់ការ​តាមច្បាប់ ដោយឡែក​បក្ខពួក សមត្ថកិច្ច​កំពុង​បន្ត​ការស្រាវជ្រាវ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម