Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៦នាក់ជាបន្តបន្ទាប់

បានផុស

នៅ

​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធារណៈ​បាន​ចំនួន​៦​នាក់ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅក្នុង​មូលដ្ឋាន​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទី១ ឈ្មោះ ស៊ូ ដេវីត ភេទប្រុស អាយុ២០​ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កា​កាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ ជួន សូ​ម៉ា​ត្រា ហៅចេក ភេទប្រុសអាយុ២៥​ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិប៉ប្រក់ ខាងត្បូង សង្កាត់កា​កាបទី១​ ខណ្ឌពោធិ៍សែន​ជ័យ ។ ទី៣)​ឈ្មោះ អៀង សាន់​ថៃ ហៅឆៃ ភេទប្រុស អាយុ២៥​ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ទី ៤)​ឈ្មោះ សោម វិចិត្រ ហៅចិត្ត ភេទប្រុស អាយុ៤២​ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅមិនពិតប្រាកដ ។ ទី៥)​ឈ្មោះ សំ សុផាត ហៅផា ភេទប្រុស អាយុ៣៥​ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កា​កាបទី១​ ខណ្ឌពោធិ៍ សែន​ជ័យ ។ទី ៦) ឈ្មោះ ជួន វីរៈ ហៅអូន ភេទប្រុស អាយុ៣៣​ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិត ប្រាកដ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតសម្ភារៈ​មួយចំនួនរូមមាន ម៉ូតូម៉ាកហុងដាស្កុបពីចំនួន០១​គ្រឿង,​កាបូបចំនួន០៤,​ អត្តសញ្ញាណប័ណ្ណចំនួន០៤​សន្លឹក ,​កាតចាក់វ៉ា​ក់សាំងចំនួន០៧​សន្លឹក ,​ប័ណ្ណ.​ប​.​ស​.​ស​.​ចំនួន០២​សន្លឹក និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត ។

សមត្ថកិច្ច​បញ្ជាក់ថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ កម្លាំង​បាន​ល្បាត​ក្នុង​មូលដ្ឋាន​ចំណុច​ងាយ​រងគ្រោះ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​អត់​មាន​ស្លាក​លេខ ដោយមាន​ការ​សង្ស័យ​ទើ​ប​ធ្វើការឃាត់ខ្លួន​ដើ​ម្បី​សួរនាំ។ ក្រោយពី​សួរនាំ​ជន​នោះបាន​សារភាពថា ​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ ជាពិសេស​នៅ​ចំណុច​មុខ​អាកាសយាន្ដដ្ឋាន​អន្តរជាតិភ្នំពេញតែម្តង​ និង​មាន​បក្ខពួក​ផ្សេងទៀត។ បន្ទាប់មក​ទើ​ប​កម្លាំង​នាំ​ជនសង្ស័យ​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្ខពួកបន្ថែម​ទៀត​តែម្តង​។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍កំ​ពុងកំសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែក ជំនាញចាត់ការបន្ត៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម