សន្តិសុខសង្គម
យុវជន៥នាក់ ព្រួតចាក់និងកាប់យុវជនម្នាក់រហូតធ្លាយពោះវៀនចេញក្រៅ
យុវជនជាជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទីបញ្ជាការភូមិភាគ៥ ចុះឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយព្រួតគ្នាចាក់និងកាប់លើយុវជនម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្លាយពោះវៀនចេញក្រៅដេកក្នុងថ្លុកឈាម។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២៣និង៣០នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ចំណុចភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងនគរបាលបានចេញអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ដកហូតបានដាវសាំម៉ូរ៉ៃ១ដើម។
ប្រភពបានបានបន្តថា លុះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែមទៀត ទី១.ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ។ ទី២.ឈ្មោះ ធុច ឆាត ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៣.ឈ្មោះ តាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤.ឈ្មោះ ឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ។ ពួកគេទាំង៤នាក់ ស្នាក់នៅភូមិយាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់ខ្លួនបានជាបន្តបន្ទាប់ហើយនោះ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាព គប់ដុំថ្ម និងកាំបិត កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង