Connect with us

សន្តិសុខសង្គម

កាប់សម្លាប់ប្ដីប្រពន្ធមួយគូជាច្រើនពូថៅ ខណៈកំពុងដេកលើទូក​

បានផុស

នៅ

បុរសនិងស្ត្រី​ជា​ប្ដី​ប្រពន្ធមួយគូ ត្រូវបាន​ជន​មិន​ស្គាល់មុខ​កាប់ជាច្រើន​ពូថៅ​បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈកំពុងដេកនៅលើ​ទូក​ជា​កន្លែង​ដាក់​លប​ក្នុងព្រៃ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២២​យប់​ ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២២ នៅ​ចំណុច​ឆ្លែង ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ​ឆ្នាំ​២០២២ បានឲ្យដឹងតាម​ទូរស័ព្ទថា​ បុរស​និង​ស្ត្រី​ជា​ប្ដី​ប្រពន្ធ​ដែល​បាន​រងគ្រោះ​នៅក្នុង​ករណី​ខាងលើនេះ ប្តី​ឈ្មោះ អេង ថា អាយុ​៣១​ឆ្នាំ និងប្រពន្ធ​ឈ្មោះ ​អាត់ ស្រីមុំ អាយុ​៣១ ឆ្នាំ ជា​កសិករ​ប្រកបមុខរបរ​នេសាទ​រស់នៅ​ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ​ស្រុក​បរិបូណ៌ ​ខេត្តកំពង់ឆ្នាំង និង​ត្រូវជា​កូន​របស់លោក អៀន អុន មេភូមិ​សេះ​ស្លាប់ ។​

លោក​មេឃុំ​ឆ្នុកទ្រូ​បានបញ្ជាក់​ឲ្យដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​កាប់​ជា​ច្រើន​ពូថៅ​នៅលើ​ផ្ទៃមុខប៉ុនប៉ង​សម្លាប់ ដោយសង្ស័យជា​រឿង​គំនុំ ។​

ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​បាន​ដឹក​ជនរងគ្រោះ​តាម​រថយន្ត​គិលាន​សង្គ្រោះបន្ទាន់​ទៅ​មន្ទីរពេទ្យ​លោកសង្ឃ​ក្រុងភ្នំពេញ​ ដើម្បី​សង្គ្រោះ​ជីវិត ។ ករណី​នេះ ​សមត្ថកិច្ច​ជំនាញ​កំពុងបើក​ការ ស៊ើបអង្កេត​ស្រាវជ្រាវ​ដើម្បី​វែកមុខ​រក​ជនដៃដល់​ចាប់​ការ​តាមផ្លូវ​ច្បាប់៕​

អត្ថបទ៖ ឈៀងថារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម