សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមបង្ហោះម៉ូតូ៤នាក់ក្នុងចំណោមបក្ខពួក១០នាក់នៅក្រុងតាខ្មៅ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមចំនួន៤នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ដែលបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅលើដងផ្លូវជាតិលេខ២១B ចំណែកបក្ខពួក៦នាក់កំពុងគេចខ្លួន។
ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ២១B ត្រង់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋករណីមានក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ២១B បង្កភាពអនាធិបតេយ្យភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ សហការណ៍ជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ចុះចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូទាំងនោះយកមកចាត់ការតាមនីតិវិធីច្បាប់។
ក្នុងរបាយការណ៍បានបញ្ជាក់ថា យុវជនទាំង៤នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទី១-ឈ្មោះ ជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ។ ទី២-ឈ្មោះ នឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរនៅផ្ទះ។ ទី៣-ឈ្មោះហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ មុខរបរនៅផ្ទះ។ ទី៤-ឈ្មោះ ជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរសិស្សអនុវិទ្យាល័យខ្ពបវែង។ ទី៥-ឈ្មោះ គឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ (គេចខ្លួន) និងជនសង្ស័យ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូហុងដាឌ្រីមសង់ចំនួន៣គ្រឿង និងទូរស័ព្ទដៃចំនួន៣គ្រឿង។ បច្ចុប្បន្ន ក្រុមក្មេងទំនើងនិងម៉ូតូត្រូវបានកម្លាំងជំនាញបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
អត្ថបទ៖ សុខុម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ