សន្តិសុខសង្គម
តុលាការ បង្គាប់ឲ្យនាំខ្លួន លោក វីលៀម ពីពន្ធនាគារមកបើកការស៊ើបសួរ
លោក វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានបក្សខ្មែរក្រោក ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យនាំខ្លួនមកកាន់សាលាដំបូង នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នេះ ដើម្បីសាកសួរនៅក្នុងនីតិវិធីបើកការស៊ើបសួររបស់តុលាការ។
លោក វឌ្ឍនាសាប៊ុង ហៅ William Guang និងសមាជិកនៃក្រុមចោរប្លន់ប្រដាប់អាវុធរបស់គាត់ ត្រូវបានអនុរក្សពន្ធនាគារដឹកបញ្ជូនមកប្រគល់ឲ្យលោក កូយ សៅ ជាចៅក្រមស៊ើបសួរក្នុងរឿងក្ដីនេះ ហើយនៅពេលរសៀលថ្ងៃដដែល តុលាការនឹងបន្តស៊ើបសួរប្រពន្ធរបស់លោក វីលៀម ដែលកំពុងជាប់ឃុំឃាំង នៅមណ្ឌលកែប្រែបន្តទៀត។
លោក វឌ្ឍនាសាប៊ុង រួមជាមួយជនសង្ស័យចំនួន ១១ នាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងករណីប្លន់អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នៅខណ្ឌពោធិ៍សែនជ័យ បានរងនូវការចោទប្រកាន់ពីបទ « អំពើលួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទប្រើប្រាស់ឯកសារក្លែង » តាមមាត្រា ៣៥៦, ៣៥៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើត្រូវបានកាត់ ទោស ពួកគេប្រឈម នឹងការជាប់ពន្ធនាគារពី ៣ ទៅ១០ឆ្នាំ ។ នៅឯបន្ទាយកងរាជអាវុធហត្ថរាជធានី លោក វីលៀម បានសារភាពថា លោកជាអ្នកដឹកនាំប្លន់ផ្ទះជនរងគ្រោះដោយផ្ទាល់នៅថ្ងៃកើតហេតុ ហើយមូលហេតុដែលកើតមានអំពើប្លន់នោះ ដោយសារតែអ្នកលក់ឡេតាមអនឡាញនោះសំញែងទ្រព្យសម្បត្តិតាមហ្វេសបុកខ្លាំងពេក។
កាលពីដើមខែឧសភា ឆ្នាំ ២០២០ កន្លងទៅលោក វឌ្ឍនាសាប៊ុង ត្រូវបានបញ្ចប់ពីសមាជិកភាពនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តាមព្រះរាជក្រឹត្យចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី បន្ទាប់ពីមានសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
អត្ថបទ៖ មករា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង