Connect with us

សន្តិសុខសង្គម

ឆក់កាបូបបានសម្រេចទៀតហើយនៅខណ្ឌពោធិ៍សែនជ័យ ខណៈមានជនរងគ្រោះម្នាក់ទើបស្លាប់​ថ្មីៗនេះ

បានផុស

នៅ

​ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ធ្វើសកម្មភាព​ឆក់យក​កាបូប​បានសម្រេច​រួច​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព ដួល​រងរបួស​ ខណៈកាលពីប៉ុន្មានថ្ងៃមុនមានជនរងគ្រោះម្នាក់បានស្លាប់ បន្ទាប់ពីត្រូវជន​សង្ស័យ​កាបូបដួលផុងលលាដ៍ តែសមត្ថកិច្ចនៅមិនទាន់ស្រាវជា្រវបង្ក្រាបបាន។

ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ នៅតាម​ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ឈ្មោះ អួ​ង ស្រី​ពៅ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មានកូន​ស្រី​២​នាក់ រស់នៅ​ភូមិ​ទន្លេ​នាម ឃុំ​ចំ​ប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត ។​

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រូបគាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​Zoomer ពណ៌​ស ពាក់​ស្លាក​លេខ កំពត 1R-3127 ដឹក​អង្ក​យកទៅ​ឲ្យ​កូន​នៅឯ​ផ្សារ​ឌុយ​មិច សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ដោយ​ជិះ​តាមផ្លូវ​សហព័ន្ធ​រុស្សី ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែមាន​ជន​សង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិនមាន​ស្លាក​លេខ មក​ឆក់​ទាញយក​កាបូប​យកទៅ​បាត់ ។ ជនរងគ្រោះបានរៀបរាប់ថា ក្នុង​កាបូបមាន​ខោអាវ លុយ​ជាង​៥០​ម៉ឺន​រៀល ទូរស័ព្ទដៃ​១​គ្រឿង និង​ឯកសារ​មួយចំនួនទៀត ។​

បើតាម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កើតមាន​ចោរឆក់​កាបូប ក្នុង​មួយថ្ងៃ​គិត​ជា​មធ្យម៣​ករណី ជាតួរ​លេខ​មួយធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​។

គួររំលឹកថា កាលពីវេលាម៉ោង០៩និង១៥នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២២ ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី​១ ខណ្ឌពោធិ៍សែនជ័យ ​ស្ត្រីម្នាក់ត្រូវបានជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​ឆក់​កាបូបបានសម្រេចបណ្ដាល​ឲ្យ​ដួល​បោក​ក្បាលផុងលលាដ៍​រងរបួស​ធ្ងន់ធ្ងរ​ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ហើយក៏បានស្លាប់បាត់បង់ជីវិតថ្ងៃទី១៩ ខែមករា នេះ។

ជនរងគ្រោះមានឈ្មោះ ពុំ រ៉ា វិន ភេទស្រី អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៨ នាទី មុន

យល់យ៉ាងណា មតិខ្លះថា អ្នកសិល្បៈ ជាមនុស្សខ្ជិលរៀន ចូលចិត្តសប្បាយ? (មានវីដេអូ)

ព័ត៌មានជាតិ២៣ នាទី មុន

សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បង្ហាញជំហរបន្តពង្រឹងលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស​មក​កម្ពុជា

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

រថភ្លើង ឡាវ-ចិន បង្កើនល្បឿនរត់ ១២ ជើងក្នុងមួយថ្ងៃ បំពេញតម្រូវការភ្ញៀវ

ព័ត៌មានជាតិ៣៧ នាទី មុន

២ឃុំ​នៅ​ស្រុក​មង្គលបុរី​​ខ្វះទឹក​ធ្វើ​ស្រែប្រាំង អភិបាល​ខេត្ត​ចុះទៅពិនិត្យ​រក​វិធីដោះស្រាយ

ព័ត៌មានជាតិ៤១ នាទី មុន

សត្វ​ក្រៀល​ ប្រមាណ ៧០​ ក្បាល កំពុងបង្ហាញខ្លួននៅតំបន់​ទេសភាព​អន្លង់​ព្រីង ​

Sokha Hotels

ព័ត៌មានពេញនិយម