Connect with us

សន្តិសុខសង្គម

(លម្អិត) យុវជនម្នាក់ យកកាំភ្លើងមន្ត្រីអាវុធហត្ថ និងជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកបាញ់សម្លាប់ខ្លួនឯង

បានផុស

នៅ

និស្សិតច្បាប់ម្នាក់ បានយកកាំភ្លើងរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកធ្វើអត្តឃាត( បាញ់សម្លាប់ ខ្លួនឯង​ត្រង់ចំណុច​ប៊ូ​ទិច​គ្រី​សណា​វីឡា។​ ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​នៅវេលា​ម៉ោង ២០ និង ៥០​នាទី ថ្ងៃទី ២០​ ខែមករា​ ឆ្នាំ​ ២០២២​ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ រស់ សៀវ​លាង ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ និស្សិត រស់នៅ​ភូមិ​ប្រិ​យ​ចាស់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប។​ សមត្ថកិច្ច​បន្តថា រឿងហេតុ គឺ​ជនរងគ្រោះ កំពុង​ហូបចុក ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ​នៅ​ប៊ូ​ទិច គ្រី​សណា​វីឡា ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង សៀមរាប លុះ​រហូតដល់​វេលា​ម៉ោង ២០ និង ៥០ នាទី ថ្ងៃទី ខែ ឆ្នាំ​ដដែល​ស្រាប់តែ​ជនរងគ្រោះ បាន​យក​កាំភ្លើងខ្លី ម៉ាក G-Lock17 ជា​របស់ ឈ្មោះ រតនា ហៅ ខ្លា​ ៩ ភេទ​ប្រុស មិន​ស្គាល់​ត្រកូល ( ជា​អាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ ) ដោយ ឈ្មោះ រតនា បាន​ទុក​អាវុធ​នៅលើ​កៅអីអង្គុយ នៅក្បែរ​ជនរងគ្រោះ ហើយ​ចេញទៅ​ទិញ​ម្ហូប​នៅ​ខាងក្រៅ ភ្លាមនោះ​ជនរងគ្រោះ បាន​យក​កាំភ្លើងខ្លី អា​មេ​បញ្ចូល​គ្រាប់ បាញ់​ក្បាល​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។

​សមត្ថកិច្ច​បានបន្ត​ថា តាម​ការបំភ្លឺ របស់​ឈ្មោះ ប្រាក់ សារិន ភេទ ប្រុស អាយុ ៥៤​ ឆ្នាំ ត្រូវជា​ឪពុក​ជនរងគ្រោះ បានឲ្យដឹងប្រាប់ថា នៅ​អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​ ២០២១ បន្ទាប់ពី​ម្ដាយក្មេក​របស់ខ្លួន​បានទទួល​មរណភាព​កូន​ប្រុស​របស់ខ្លួន​ឈ្មោះ រស់ សៀវ​លាង ក៏​ចាប់ផ្ដើម​មាន​អាកា​រៈប្លែកៗ​និយាយ​ផ្ដេសផ្ដាស និង​មាន​ជំងឺបាក់​ទឹកចិត្ត និង​ធ្លាប់​និយាយ​រក​សម្លាប់ខ្លួន ពីរដង​មកហើយ​។ ដោយ​ឃើញ​បែប​នោះ​រូប​ខ្លួន​ក៏បាន​នាំយក​កូនប្រុស​មក​សៀមរាប ដើម្បី​ព្យាបាល និង​លេបថ្នាំ រងាប់​អារម្មណ៍​ជាប្រចាំ​ថ្ងៃ។

កន្លងមក​កូនប្រុសរ​បស់​ខ្លួន​ធ្លាប់បាន​ទៅ​ចូលរួម​បាញ់​អាវុធ​គ្រាប់​ពិត​នៅ​ទីលាន​ជាច្រើនលើក។ នៅ​ថ្ងៃទី​ ១៨ ខែមករា ​ឆ្នាំ​ ២០២២ ក្រុមគ្រួសារ​របស់ខ្លួន​បាន​ទៅ​ភ្នំពេញ​ ដើម្បី​ចូលរួម​ភ្ជាប់ពាក្យ​ក្មួយ​ហើយ​នៅ​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ ​២០២២ ក៏បាន​នាំគ្នា​ត្រឡប់មក​សៀមរាប​វិញ ដោយពេល​នោះ​ម្ដាយមីង​របស់ខ្លួន​ក៏បាន​មក​ដែរ ដោយ​រូបគាត់​បាន​សម្រាក​នៅ​ប៊ូ​ទិ​ក គ្រី​សណា​វិឡា ស្ថិត​ភូមិ​សាលាកន្សែង ហើយ​នៅវេលា​ម៉ោង​ ១៩ ​និង​ ៣០ ​នាទី រូប​ខ្លួន​និង​ក្រុមគ្រួសារ បានមក​ចូលរួម​ហូបចុក​ជាមួយ​ម្ដាយមីង​នៅ​ប៊ូ​ទិ​ក​នោះ ដោយ​ក្រុមគ្រួសារ​ខ្លួន និង​ម្ដាយ មីង​បាន​ហូបចុក​នៅ​ខាងក្រៅ ចំណែក​ក្រុម​អង្គរក្ស​របស់​ក្មួយ​ខ្ញុំ​ពីរ​នាក់​ គឺ​គាត់​ផឹក​នៅ​តុ​ខាងក្នុង​ប៊ូ​ទិ​ក ។ ខណៈពេល​កំពុង​ផឹក​នោះ​កូនប្រុស​របស់ខ្លួន​បាន​ដើរចូល​ទៅខាង​ក្នុង​ផឹកស៊ី​លេង​ជាមួយ​ក្រុម​អង្គរក្ស​នោះ​ ព្រោះ​ពួកគាត់​ជាម​នុស្ស​ស្គាល់គ្នា​ច្បាស់។

ជាក់ស្ដែង​នៅវេលា​ម៉ោង​ប្រហែល ២១ ​និង​ ០០ ​នាទី ខណៈពេល​កំពុង​ហូបចុក​ជុំគ្នា​ក៏​ស្រាប់តែ​លឺ​សូរសំឡេង​ផ្ទុះអាវុធ​នៅ​ខាងក្នុង ហើយ​ភ្លាមនោះ​រូប​ខ្លួន​បាន​ស្ទុះ​ទៅ​មើល​ក៏​ឃើញ​កូនប្រុស​ឈ្មោះ រស់ សៀវ​លាង បាន​ដេកស្លាប់​ផ្ងារពោះ​ក្នុង​ថ្លុកឈាម​។ ​រូប​ខ្លួន​បាន​លើក​ជួយសង្គ្រោះ​កូន ​ប៉ុន្តែ​រូបគេ​បាន​ស្លាប់​បាត់ទៅហើយ​។ ដោយពេល​នោះ​រូប​ខ្លួន​មិនបាន​ឃើញ​អាវុធ​នៅក្បែរ​សព​កូនប្រុស​ខ្លួន​នោះទេ ក្រោយមក​បាន​ម្ចាស់​អាវុធ​ឈ្មោះ រតនា ហៅ​ខ្លា​៩ ជា​ក្រុម​អង្គរក្ស​នោះ​ជា​ម្ចាស់​អាវុធ​បាន​យក​អាវុធ​នោះមក​ទុក នៅ​កន្លែងកើតហេតុ​នោះ​វិញ​ហើយ​ចេញទៅ​បាត់​។ ​សមត្ថកិច្ច​បន្ថែមថា យោងតាម​បំភ្លឺ​របស់​ឪពុក​ជនរងគ្រោះ និង​ការសន្និដ្ឋាន​របស់​ការិយាល័យ បច្ចេកទេស និង​វិទ្យាសាស្ត្រ​,​ការសន្និដ្ឋាន របស់លោក​គ្រូពេទ្យ ជំនាញ​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ ជា​ករណី អត្តឃាត ( បាញ់សម្លាប់​ខ្លួន )​។ ចំពោះ ឈ្មោះ រតនា ហៅ ខ្លា​៩ ដែលជា​ម្ចាស់ អាវុធ ក្រោយពេល​កើតហេតុ បាន​គេចខ្លួនបាត់​។​

ចំណែក​វត្ថុតាង​( អាវុធ​G-Lock17 )​ត្រូវបាន​កម្លាំង​បច្ចេកទេស​ធ្វើការ​ចាប់យក ទៅ​រក្សាទុក​។ ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កាំភ្លើងខ្លី ម៉ាក G-Lock17 ជា​របស់ ឈ្មោះ រតនា ហៅ ខ្លា​៩ ជា​អាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ និង​ជា​អង្គរក្ស​របស់​ភរិយា​លោក​ឧកញ៉ា ហុង ពី​វ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ទៅលើ​ករណីនេះ​ ឱ្យបាន​ល្អិតល្អន់​ថែមទៀត​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម