Connect with us

សន្តិសុខសង្គម

​Update៖ ករណី​ឆេះរោងចក្រ​កាត់​ដេរ​នៅ​ស្រុក​ត្រាំកក់​ ខូច​ខាត​អគារ​មួយ​ខ្នង​ទាំង​ស្រុង​

បានផុស

នៅ

ករណីទុស្សេខ្សែភ្លើងបង្កឱ្យអគ្គីភ័យ ឆាបឆេះរោងចក្រកាត់ដេរខោខាវប៊យ ស្ថិតនៅភូមិស្រង៉ែ​ ​ឃុំរំពាក់ពេន​ ​ស្រុកត្រាំកក់​ ខេត្តតាកែវ នៅវេលាម៉ោង ១២ ថ្ងៃទី ២១ ខែ​មករា ឆ្នាំ ២០២២នេះ បណ្ដាលឱ្យអាគារមួយក្នុងរោងចក្ររងការខូចខាតទាំងស្រុង និងរថយន្ត ម៉ូតូ​ជា​ច្រើន​គ្រឿង​​រងការខូចខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់កម្ពុជាថ្មីថា ហេតុការណ៍អគ្គីភ័យនេះ មិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ ដោយ​សារ​ម៉ោងដែលឆេះ ជាពេលវេលាកម្មករ ត្រូវចេញហូបបាយថ្ងៃត្រង់ ប៉ុន្តែមានម៉ូតូ និងរថយន្ត​ច្រើន​គ្រឿង​ត្រូវរងការ​បំផ្លាញ។

នាយកកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា រថយន្ត​ពន្លត់​អគ្គិភ័យរបស់ស្រុក​ និងស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការ​ជួយ​អន្តរា​គមន៍​​សង្គ្រោះ និងពន្លត់ភ្លើងបានទាន់ពេលវេលា នៅម៉ោងជាង ១ រសៀល មិនបណ្ដាលឱ្យ​រាល​ដាល​ដល់​ផ្ទះប្រជាពលរដ្ឋដែលនៅក្បែររោងចក្រ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម