Connect with us

សន្តិសុខសង្គម

ពលរដ្ឋស្រុកអង្គរបុរីស្រងាកចិត្ត ក្រោយអធិការរងដែលធ្លាប់មានរឿងអាស្រូវរត់ការយកដំណែងជា​អធិការស្រុក​

បានផុស

នៅ

ប្រធាន​ក្រុមប្រឹក្សា​ស្រុក ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គរបុរី ស្រងាកចិត្ត​ក្រោយ​ធ្លាយ​ដំណឹង​អធិការ​ង​ស្រុក​អង្គរបុរី​ម្នាក់​ ដែល​ពោពេញ​ទៅដោយ​រឿងអាស្រូវ បែរជា​រត់ការ​ចង់បាន​ដំណែង​ជា​អធិការនគរបាល​ស្រុក​ទៅវិញ​។​

ដំណឹង​ដែលថាលោក នួន ប៉ិន (​ហៅ​សាង​) អធិការរង​កំពុងរ​ត់​ការចង់បាន​ដំណែង​ជា​អធិការ​ស្រុក​នេះ កំពុងក្លាយជា​ប្រធានបទ​ដ៏​កក្រើក​ដល់​ពលរដ្ឋ​ជាច្រើន​ក្នុងស្រុក ខណៈ​ពួកគាត់​ទាំង​នោះបាន​អះអាងថា ធ្លាប់​រងគ្រោះ​ឬ​ហៅថា​ចាញ់បោក​លោក​អធិការរង​រូបនេះ​។ ពិសេស​លោក​អធិការរង​រូបនេះ​ជាម​នុស្ស​ឆ្ងាញ់​តែ​ស្រា ដើរ​ផឹកស៊ី រហូតដល់​ថ្នាក់​ធ្វើ​ឲ្យ​បាត់​កាំភ្លើង​របស់​អង្គភាព​រក​មិនទាន់​ឃើញ​ថែម​ទៀតផង​។ ពលរដ្ឋ​ជាច្រើន​លើកឡើងថា តើ​ថ្នាក់លើ​រកម​នុស្ស​ល្អ មាន​ឆន្ទៈ​ក្នុងតួនាទី ដើម្បី​ឲ្យ​ពួកគាត់​មាន​ទំនុកចិត្ត សម្រាប់​បម្រើការ​ក្នុង​មូលដ្ឋាន​មក​ធ្វើជា​អធិការ​ស្រុក​អង្គរបុរី​មិនបាន​ឬ បាន​ជាមាន​មនុស្ស​អសមត្ថភាព​កំពុង​រត់ការ​ធ្វើជា​អធិការ​ស្រុក​ទៅវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​បន្តទៀតថា បើ​អាច​សុំ​ថ្នាក់ដឹកនាំ​ខាងលើ​មេត្តា​ស្ទង់​មតិ​ថ្នាក់មូលដ្ឋាន​ផង ជាពិសេស​ស៊ើប​អង្កេត​ការងារ​កន្លងមក​រប​ស់លោក​អធិការរង​ស្រុក នួន ប៉ិន (​ហៅ​សាង​) នេះ​ផងថា​ មាន​បញ្ហា​អ្វីខ្លះ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

ជុំវិញ​ការ​បែកធ្លាយ​លោក​អធិការរង​ស្រុក នួន ប៉ិន (​ហៅ​សាង​)​រត់​ការយក​ដំណែង​ជា​អធិការ​ស្រុក​អង្គរបុរី​នេះ លោក ឌឹ​ម គឹម​សាន្ត អភិបាលស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹងថា លោក​មិនបាន​ដឹងថា​ លោក នួន ប៉ិន រត់ការ​ធ្វើ​អធិការ​ស្រុក​នោះទេ ព្រោះ​ពុំមែន​ជា​ខ្សែរ​បណ្តោយ​របស់លោក​។ ដោយឡែក​ចំពោះ​រឿងអាស្រូវ​របស់គាត់ ​គឺ​លោក​ដឹង​តែ​តាម​ពាក្យ​ចរចា​ម​អារាម​ទេ​។

លោក​អភិបាលស្រុក​បញ្ជាក់ថា រឿង​ដំណែង​ធ្វើជា​អធិការ​ស្រុក​វា​ជា​រឿង​របស់​ថ្នាក់លើ​។ ចំណែក​លោក ឃុន បូរ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​រស់នៅ​ជាមួយ​ពលរដ្ឋ​ផ្ទាល់​លោក​ដឹង​ពី​សុខទុក្ខ​របស់​ពួកគាត់ ហើយ​លោក​ក៏​ដឹងថា ​លោក នួន ប៉ិន (​ហៅ​សាង​) គឺ​ពិតជា​ធ្លាប់​មាន​រឿងអាស្រូវ​ជាមួយ​ប្រជាពលរដ្ឋ​របស់លោក​មែ​ន​។ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បន្តទៀតថា រឿងលើក​លោក នួន ប៉ិន ធ្វើជា​អធិការនគរបាល​ស្រុក​អង្គរបុរី ​វា​ជា​រឿង​របស់​ថ្នាក់លើ ព្រោះ​លោក​មិនមែនជា​អ្នកស្នើរ​ឡើង​នោះទេ​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម