Connect with us

សន្តិសុខសង្គម

ឆេះរោងចក្រនៅផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ម្សិលមិញ បំផ្លាញសម្ភារៈរាប់សិបតោន​​

បានផុស

នៅ

អគារ​ផ្ទុក​សម្ភារៈ​មួយ​ខ្នង​ទំហំ​៣៥​ម៉ែត្រ x ៤០​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយឡែក​សម្ភារៈ​ដែលជា​សង្វាក់​ផលិតកម្ម​រាប់សិប​តោន​ក៏ត្រូវ​ឆេះ​អស់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់​ បាន​ឲ្យ​ដឹងថា តាម​របាយការណ៍​នៃ​ការខាតបង់​ពី​ខាង​រោងចក្រ​មាន​៖

*​សំបក​កា​តុង​១០​តោន​

*​អាវ​ស្តុក​២០០០​កា​តុង​

*​ស្នោ​អេ​ប៉ុង​៥០​តោន​

*​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់ត៍​០១​គ្រឿង​

*​រថយន្ត​កុង​ទឺ​ន័​រ​០១​គ្រឿង​

*​ម៉ូតូ​០៤​គ្រឿង​។ ចំណែក​កម្មករ​កម្មការិនី​មិនមាន​រងគ្រោះ​ស្លាប់​ឬ​របួស​នោះទេ​។

លោក​អធិការ​ស្រុក​បន្តថា ក្នុង​ហេតុការណ៍​នេះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៩​គ្រឿង និង​បាញ់​ទឹក​អស់​៨២​ធុង ក្នុងនោះ​រថយន្ត​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ចំនួន​០៣​គ្រឿង​, ខេត្តតាកែវ​ចំនួន​១១​គ្រឿង​, ខេត្តកំពត​ចំនួន​០២​គ្រឿង (​ស្រុក​ឈូក និង​ស្រុក​អង្គរជ័យ​), ខេត្តកំពង់ស្ពឺ​ចំនួន​០២​គ្រឿង (​ស្រុក​គងពិសី និង​ស្រុក​បសេដ្ឋ​) និង​ខេត្តកណ្តាល​ចំនួន​០១​គ្រឿង (​ស្រុក​កណ្តាលស្ទឹង​) ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​១៩​និង​៣០​នាទី​។ចំពោះ​មូលហេតុ​លោក​អធិការ​បញ្ជាក់ថា គឺ​មកពីឆ្លង​ចរន្តអគ្គិសនី​ក្នុង​រោងចក្រ​។​

សូម​រំលឹកថា កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៤០​នាទី​មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​រោងចក្រ​ដេរអាវ​ពោង​សម្រាប់​ដេរ​ហែល​ទឹក​និង​ដេរ​កាបូប សិ្ថ​ត​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៦-៦៧ ក្នុងភូមិ​ស្រ​ង៉ែ ឃុំ​ឧ​ត្ត​ម​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ បណ្តាល​ឲ្យ​ខាតបង់​សម្ភារៈ​អស់​មួយចំនួនធំ​ និង​អគារ​រោងចក្រ​មួយ​ខ្នង​ផងដែរ​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម