សន្តិសុខសង្គម
ជនសង្ស័យជាគ្រូពេទ្យម្នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីធាក់ប្លន់យកម៉ូតូ
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា មានជនសង្ស័យ ជាគ្រូពេទ្យម្នាក់បែកគំនិតបែរជា មកចាប់របរចោរប្លន់ម៉ូតូវិញ តែអស់ល័ក្ខត្រូវជាប់ទ្រុងសមត្ថកិច្ច ក្រោយធ្វើសកម្មភាពរួចមក។
ដោយសារតែមានចម្លើយសារភាព និងវត្ថុតាងគ្រប់គ្រាន់រួចមក នារសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីធាក់ជនរងគ្រោះយកម៉ូតូ ១គ្រឿង នៅចំណុចស្តុប ផ្លូវ ១០០៣កែង ផ្លូវ ៩២ មុខផ្សារទំនើប អ៊ីអន ២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី កាលពីនៅវេលាម៉ោង ៧ និង ៤០នាទីព្រឹក ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានអះអាងបន្ថែមថា ជនសង្ស័យឈ្មោះ ហេង ពិសី ហៅ វិរៈ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរពេទ្យ ស្នាក់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានជិះ pass app មកចុះនៅ ស្តុបអ៊ីអន២ ហើយអង្គុយរង់ចាំធ្វើសកម្មភាព ធាក់គេយកម៉ូតូ រហូតឃើញនារីម្នាក់ជិះម៉ូតូស្កុបពី តែម្នាក់ឯង ឈប់ស្តុបក្រហម រូបគេក៏ធ្វើសកម្មភាព ធាក់រុញច្រាន នារីម្នាក់នោះ ធ្លាក់ពីលើម៉ូតូ រួចឡើងជិះម៉ូតូគេចខ្លួន ស្រាប់តែនារីម្នាក់នោះ បានស្ទុះមកចាប់ជនសង្ស័យភ្លាមៗ និងស្រែកឆោឡោ។
ភ្លាមៗនោះ ក៏ផ្អើលដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ តែម្ដង។ ចំណែកម៉ូតូត្រូវបាន កម្លាំងអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


