Connect with us

សន្តិសុខសង្គម

ឌួង ឆាយ​ ប្រកាស​សូមទោសជំនួស​ឪពុក​របស់​ខ្លួន

បានផុស

នៅ

ក្រោយ​​តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ឌួង ងៀប បណ្ដោះអាសន្ន​នៅ​ពន្ធ​នាគារ ​នៅ​មុននេះ​បន្តិច​លោក ឌួង ឆាយ​ បាន​ប្រកាស​សូម​ទោសជំនួសឪពុក​​ខ្លួន​​​ តាម​រយៈ​ការ​ឡាយ​ផ្ទាល់​លើ​បណ្តាញសង្គម​ហ្វេសបុក​​នៅ​ថ្ងៃ​ស្អែក​​នេះ។

លោក​បាន​សរសេរ​ថា “ស្អែកម៉ោង 8:00pm រាត្រី ខ្ញុំបាទនឹងឡាយវីដេអូសូមទោសជំនួសលោកប៉ារបស់ខ្ញុំ”។

No photo description available.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌួង ងៀប ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈនេះ ពាក់ព័ន្ធនិងបទល្មើស «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដែលត្រូវបានប្ដឹង ដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ននៅពន្ធនាគារ PJ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម