សន្តិសុខសង្គម
តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនក្រុមចោរគាស់ផ្ទះ៣នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅដែលមានលោកវរសេនីយ៍ឯក យី វណ្ណដា ជាអធិការ បានបង្ក្រាបមុខសញ្ញាក្រុមចោរគាស់ផ្ទះយ៉ាងសកម្មនៅក្រុងតាខ្មៅបានដោយជោគជ័យ ។

មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មទាំង៣នាក់នេះ កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ត្រូវបានលោក អាត ច័ន្ទដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស» តាមមាត្រា៣៥៣និងមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៤ នៅចំណុចសាលាមតេ្តយ្យសិក្សាធនធានក្រុងតាខ្មៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជនរងគ្រោះឈ្មោះទូច លីណា ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀន ជនជាតិខ្មែរ ។ មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មទាំង៣នាក់ទី១ ឈ្មោះ បុត្រ គង់ អាយុ២៩ឆ្នាំ ទី២ ឈ្មោះសូទី សូអ៊ី ហៅពយ អាយុ២៩ឆ្នាំ និង ទី៣ ឈ្មោះ ហ៊ុយ វន្នី អាយុ៣០ឆ្នាំ ។

ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកសម្ភារ: នៅក្នុងបន្ទប់ទីចាត់ការសាលាមត្តេយ្យ ដោយបានចាក់សោរត្រឹមត្រូវមុនពេលចាកចេញទៅផ្ទះ ។ លុះដល់ថ្ងៃកើតហេតុ ពេលជនរងគ្រោះបានទៅធ្វើការដូចរាល់ដងវិញស្រាប់តែឃើញទ្វារទីចាត់ការ ត្រូវបានចោរលួចគាស់ ហើយបាត់បង់នូវសម្ភារ:មួយចំនួន ទើបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ជួយធ្វើការស្រាវជ្រាវហើយប៉ុស្តិ៍បានរាយការណ៍មកលោកអធិកាក្រុងតាខ្មៅ អោយផ្នែកជំនាញចុះមកពិនិត្យ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានតែម្តង ។

ទោះបីយ៉ាងណា នៅពេលនេះមុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មទាំង៣នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយរង់ចាំវិនិច្ឆ័យទោសនាពេលក្រោយ ៕
អត្ថបទ៖ ឆៃ យ៉ា




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


