សន្តិសុខសង្គម
សាក្សីបញ្ជាក់បន្ថែម មុនសម្លាប់ស្ត្រីរងគ្រោះ ជនដៃដល់បានប៉ះទង្គិចសម្ដីគ្នាជាញឹកញាប់
បាត់ដំបង÷ បុរសជាជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើឃាតកម្មទៅលើស្ត្រីម្នាក់ខណៈជនរងគ្រោះកំពុងធ្វើម្ហូបអាហារនៅក្នុងផ្ទះបាយនៅវេលាម៉ោង ៧ និង៤០នាទីព្រឹកថ្ងៃទី០១ឧសភា នៅចំណុចភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
មន្រ្តីមូលដ្ឋានបានឱ្យដឹងថា ជនដៃដល់ឈ្មោះសឿន សុខណា ភេទប្រុស អាយុ ៣១ឆ្នាំ។ រីឯស្ត្រីរងគ្រោះឈ្មោះឡាច គីអាយុ ៥៤ឆ្នាំ រស់នៅផ្ទះក្បែរគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពនិយាយថា ជនដៃដល់បានប្រើប្រាស់កាំបិតខ្វែវកាប់ចំកញ្ចឹងកជនរងគ្រោះចំនួនន ០៣ ខ្វែវបណ្ដាលឲ្យស្លាប់ភ្លាមៗពេលជនរងគ្រោះកំពុងអង្គុយធ្វើម្ហូបនៅក្នុងផ្ទះបាយដោយមិនដឹងខ្លួន។
លោកសុខ សារិន អធិការស្រុកបវេលបានឲ្យដឹងដែរថា ជនដៃដល់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានកាប់សម្លាប់ស្ត្រីរងគ្រោះយ៉ាងសាហាវបំផុត។

បើតាមចម្លើយរបស់ជនដៃដល់បានប្រាប់សមត្ថកិច្ច ក្រោយការសួរនាំថាមូលហេតុដែលនាំឲ្យសម្លាប់ស្ត្រីរងគ្រោះ ដោយសារតែជនរងគ្រោះរិះគន់ដដែលៗទៅលើឪពុកម្តាយជនដៃដល់ថា ឪពុកម្ដាយរបស់គេឃុំគ្រងកូនៗមិនឲ្យទៅណាដែលជនដៃដល់គិតថា ពាក្យនេះវាមិនមែនជាការពិតទើបធ្វើឲ្យចងជាគំនុំរហូតផ្ទុះកំហឹងទាញកាំបិតខ្វែវកាប់ផ្ដាច់ជីវិតស្រ្តីរងគ្រោះតែម្ដង។
ជនដៃដល់បានសារភាពទៀតថា ខ្លួនទទូលស្គាល់ថាពិតជាបានសម្លាប់ស្រ្តីឈ្មោះឡាច គី មែន ដោយសារខឹងនឹងស្រ្តីរូបនេះ រិះគន់ម្ដងហើយម្ដងទៀតបែបបន្ទាបបន្ថោកដល់ឪពុកម្ដាយរបស់ខ្លួន ដែលគ្មានការពិតទាល់តែសោះ។
ជនដៃដល់បញ្ជាក់ពាក្យរបស់ស្ត្រីរងគ្រោះដែលបាននិយាយពាក្យដដែលៗប្រាប់ដល់សមត្ថកិច្ចយ៉ាងដូច្នេះថា “ស្អីហ្អាឪពុកម្ដាយអ្ហែងអីក៏ឃុំគ្រងកូនៗតឹងតែងមិនឲ្យដើរទៅណាសោះ ខ្លាចកូនដើរជក់ថ្នាំមែន?។ ជនដៃដល់បន្តថា “ការនិយាយបែបនេះដដែលៗពេកទើបខ្លួនទ្រាំលែងបាន ព្រោះវាគ្មានការពិតឪពុកម្ដាយរបស់គេមិនដែលធ្វើចឹងផង។ ដោយខឹងពេកលុះព្រឹកឡើងក៏ទាញកាំបិតទៅកាប់តែម្ដងទៅ”។
ស្របតាមចម្លើយសារភាពរបស់ជនដៃដល់ លោក សុខ សារិន អធិការស្រុកបវេលបានថ្លែងបញ្ជាក់ថា នៅពេលកម្លាំងរបស់លោកចុះទៅដល់កន្លែងកើតហេតុក៏មានសាក្សីនានា និយាយដូចការសារភាពរបស់ជនដៃដល់ដែរ។ សាក្សីនានាក៏ធ្លាប់ឮស្រ្តីរងគ្រោះតែងនិយាយពាក្យរិះគន់ឪពុកម្ដាយជនសង្ស័យបែបនេះដដែលៗពិតមែន។
សម្តីសាក្សីបន្ថែមតែថា មិនតែប៉ុណ្ណោះពេលខ្លះគេឮជនសង្ស័យឆ្លើយតបបែបចំអកទៅលើស្រ្តីរងគ្រោះវិញផងដែរថា “កូនខ្លួនឯងដើរជក់គ្រឿងញៀនរាល់ថ្ងៃមិនអប់រំណែនាំទេ បែរជាមករិះគន់ឪពុកម្ដាយខ្ញុំទៅវិញ”។
លោកសុខ សារិនបានបញ្ជាក់ថា ពាក់ព័ន្ធនិងករណីខាងលើនេះជនដៃដល់មិនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនទេ តែរឿងនេះពិតជាផ្ដើមចេញពីពាក្យរិះគន់ដូចការលើកឡើងរបស់ជនដៃដល់មែននេះ។ បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ។
លោកអធិការបន្តថា ជនដៃដល់ត្រូវបានឃាត់ខ្លួននិងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


