Connect with us

សន្តិសុខសង្គម

​ទឹកចាប់ផ្ដើម​ហូរកាត់​កំណាត់ផ្លូវជាតិលេខ ៤ ចំណុចស្ពានស្ទឹងសំរោង​

បានផុស

នៅ

ទឹកបានចាប់ផ្តើមហូរកាត់លើផ្លូវជាតិលេខ៤ហើយ ចំណុចស្ពានស្ទឹងសំរោង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចន្លោះ គ.ម ១១៥- គ.ម ១១៦។

គិតត្រឹមម៉ោង ២កន្លះរសៀល ថ្ងៃទី ១២ ខែ កក្កដា​២០២២នេះ កម្ពស់ទឹកស្ពានស្ទឹងសំរោង ឡើងដល់៥,៦០ម៉ែត្រ ជិតដល់ចំណុចប្រកាសអាសន្នហើយ(៥,៨០ម៉ែត្រ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១២ ខែកក្កដានេះថា ត្រង់ចំណុចស្ទឹងសំរោង ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឥឡូវនេះទឹកចាប់ផ្ដើមលិចតំបន់ទំនាបមួយចំនួន នៅសងខាងស្ទឹង ហើយអាចនឹងបន្តកើនឡើងទៀត ដោយសារភ្លៀងនៅតែបន្តធ្លាក់។

គិតត្រឹមរសៀលនេះ ការធ្វើចរាចរណ៏ឆ្លងកាត់ មិនទាន់បិទផ្អាកនៅឡើយ ប៉ុន្តែអាជ្ញាធរធ្វើការ​សន្និដ្ឋានថា ប្រសិនបើភ្លៀងប៉ែកខាងលើភ្នំនៅតែបន្តធ្លាក់ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនេះ​អាចនឹងផ្អាកការធ្វើចរាចរណ៏ជាបណ្តោះអាសន្ននៅល្ងាចឬយប់នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម