សន្តិសុខសង្គម
ឆ្មក់បង្ក្រាបអាហារដ្ឋាន និងផ្ទះសំណាក់មួយកន្លែងដែលលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ
អាហារដ្ឋាន និងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងច្បារមន ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ រកឃើញមានប្រព្រឹត្តបទល្មើសសញ្ចាកម្មដោយឃាត់ខ្លួនមេការ ០២នាក់ និងរំដោះនារីបម្រើសេវាកម្មចំនូន០៨នាក់ ។

តាមប្រភពពីមន្ត្រីនគរបាលការិយាល័យជួញដូរផ្លូវភេទ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះថា ករណីអាហារដ្ឋានដែលមានបើកផ្ទះសំណាក់ហើយលួចលាក់បម្រើសេវាកម្មជួញដូរផ្លូវភេទនោះ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរមេការ និងនារីៗដើម្បីស្វែងរកមេខ្លោងផ្តន្ទាទោសតាមច្បាប់ ។
ប្រភពបន្តទៀតថា ការបង្ក្រាបទីតាំងដែលពាក់ព័ន្ធបទល្មើសសញ្ចាកម្មខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងអាហារដ្ឋានលក់គ្រឿងក្លែម និងបើកផ្ទះសំណាក់យីហោ ម្លប់ពោធិ៍រំលេចធំ នៅភូមិព្រៃក្ដី សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ចិញ្ចឹមនារីក្មេងៗ ដើម្បីបម្រើសេវាកម្មផ្លូវភេទនេះ សមត្ថកិច្ចឃាត់ខ្លួនមេការនារី ០២នាក់ ព្រមទាំងរំដោះនារីបម្រើសេវាចំនួន០៨នាក់ ក្នុងនោះមានក្មេងស្រីជាអនីតិជន០៦នាក់ផងដែរ ។
មុនពេលឈានដល់ការបង្រ្កាយអាហារដ្ឋាន និងផ្ទះសំណាក់យីហោ ម្លប់ពោធិ៍រំលេចធំ ដែលលួចប្រព្រឹត្តបទល្មើសសញ្ចាកម្ម គឺមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ទើបកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង តុលាការខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវ និងពិនិត្យជាក់ស្ដែងរកឃើញវត្ថុតាងជាច្រើនពាក់ព័ន្ធករណីជួញដូរផ្លូវភេទពិតប្រាកដមែន ។

នគរបាលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស០២នាក់ជាអ្នកគ្រប់គ្រងអាហារដ្ឋាន និងផ្ទះសំណាក់ដែលមានឈ្មោះទី១-លួន សុខខួច ភេទស្រី អាយុ៣៧ឆ្នាំ ជាមេការ, ទី២-ឈ្មោះ ឃឺន ផាត ភេទស្រី៣១ឆ្នាំ ជាមេការ និងបានរំដោះនារីបម្រើសេវាកម្មចំនួន០៨នាក់ ក្នុងនោះជាអនីតិជនចំនួន០៦នាក់ ។
ស្ត្រីមេការឈ្មោះ លួន សុខខួច បានសារភាពថា ទីតាំងអាហារដ្ឋាន និងផ្ទះសំណាក់យីហោ ម្លប់ពោធិ៍រំលេចធំ ខាងលេី ពិតជាទទួលបម្រើសេវាកម្មផ្លូវភេទមែននៅពេលភ្ញៀវចូលមកផឹកស៊ីនិយាយត្រូវរ៉ូវតម្លៃនាំគ្នាចូលបន្ទប់ផ្ទះសំណាក់ ។ ម្យ៉ាងទៀត បើភ្ញៀវចង់យកនារីចេញក្រៅក៏បានអាស្រ័យលើតម្លៃ និងសាម៉ីខ្លួនដោយទទួលភាគរយពីនារីៗដែលចេញទៅរួមភេទជាមួយភ្ញៀវ ។

បច្ចុប្បន្នជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនរងគ្រោះទៅរកកិច្ចការជួយសង្រ្គោះ និងមុខរបរ ។ រីឯមេការទាំង ០២ នាក់សមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលការដើម្បីចំណាត់ការនីតិវិធីបន្ដ៕
អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


