Connect with us

សន្តិសុខសង្គម

ស្លាប់១ របួស ៨ នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តបើកបុកដើមឈើ

បានផុស

នៅ

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ៨ នាក់ផ្សេងទៀតរបរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រថយន្តកូរ៉េបើកបុកដើមឈើនៅតាមបណ្តោយផ្លូវបេតុងចុះវត្តលេីស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១១៖៣០ នាទីព្រឹកថ្ងៃទី ២៤ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុរថយន្តកូរ៉េ ម៉ាក HYUNDAI បើកបរដោយបុរសតៃកុងឈ្មោះ ហុឹម លាង ហ៊ត អាយុ២៧ឆ្នាំ បេីកចុះពីលេីភ្នំ(វត្តលេី) លុះមកដល់ចំណុចកេីតហេតុខាងលេីបានចុះចំណោទក៏រ៉េចង្កូតទៅស្ដាំធ្លាក់ផ្លូវបុកដើមឈើ បណ្ដោលឱ្យរងបួសមនុស្សចំនួន០៨នាក់ ស្លាប់មនុស្សចំនួន០១នាក់។

ក្រោយកេីតហេតុក្រុមសង្គ្រោះ៧១១បានចុះទៅដល់កន្លែងកេីតហេតុនិងជួយគាស់កាត់យកជនរងគ្រោះចេញដឹកយកទៅមន្ទីរពេទ្យ៕

ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម