សន្តិសុខសង្គម
អភិបាលខេត្តកំពង់ចាមបញ្ជាឲ្យសមត្ថកិច្ចចុះបង្ក្រាបបទល្មើសល្បែងស៊ីសង
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ២៨ ខែកក្កដានេះ បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួមគ្នាបង្ក្រាបល្បែងស៉ីសង និងបទល្មើសនានានៅតាមមូលដ្ឋាន និងអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នៅក្នុងកំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត អាចមានក្រុមទុច្ចរិត ឬពួកឆ្លៀតឱកាស បានបង្កើតជាបទល្មើសផ្សេងៗ ក្រោមរូបភាពប្រជាពលរដ្ឋ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន គឺចំពេលដែលគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ កំពុងជាប់រវល់ ក្នុងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ទន្ទឹមនឹងនោះ នាបច្ចុប្បន្ន ក្នុងពេលដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោត មិនទាន់ប្រកាសលទ្ធផលជាផ្លូវការ និងមិនទាន់បង្កើតរដ្ឋាភិបាលថ្មី សូមឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម ត្រូវធានាឲ្យបានក្នុងការគ្រប់គ្រង ការបង្ក្រាបនូវបទល្មើសនានា ហើយត្រូវបន្តអនុវត្តនូវគោលការណែនាំពីមុនដែលមាន ទាំងគោលការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ទាំងគោលការរបស់អគ្គស្នងការនគរបាលជាតិ ទាំងគោលការរបស់អាវុធហត្ថលើផ្ទៃប្រទេសជាដើម សំដៅទប់ស្កាត់រាល់បទល្មើសនានា ជាពិសេស គឺរួមគ្នាអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរជាបន្តទៀត៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


