Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌដង្កោ​បញ្ចូនខ្លួនមុខសញ្ញា ៤នាក់ ធាក់ និងកាប់ប្លន់យកម៉ូតូពលរដ្ឋ ទៅតុលាការ

បានផុស

នៅ

​កម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ នា​ព្រឹកថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ ធ្វេីការបង្ហាញមុខក្រុមជនសង្ស័យចំនួន ៤នាក់​ ពាក់ព័ន្ធ​ករណីធាក់​ និងកាប់ប្លន់យកម៉ូតូ​របស់ប្រជាពលរដ្ឋ​ រួចបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស​តាមច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះ ឈ្មោះ ផាត ភ័ណ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនសង្ស័យ ៤នាក់ ខាងលេីរួមមាន​៖​  ១. ឈ្មោះ ជា ឆៃហេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី២. ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣. ឈ្មោះ អៀ គីមស្រ៊ន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទី៤. ឈ្មោះ ដេត បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។​

ជនសង្ស័យខាងលេី ត្រូវបានកម្លាំងជំនាញបង្ក្រាប និងឃាត់ខ្លួនបាននៅវេលាម៉ោង ៥រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចឃ្លាំងជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងវត្ថុតាងចាប់យក៖ ១. ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ1IR-6729 ចំនួន ១គ្រឿង (របស់ជនសង្ស័យឈ្មោះ ចាន់ រតនា) ២. ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1KE-1726 (របស់ជនសង្ស័យឈ្មោះ អៀ គីមស្រ៊ន)។ ក្នុងនោះក៏មានសម្ភារបាត់បង់៖ ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ 1Z-1835​ ។

​សមត្ថកិច្ចបានបញ្ចាក់ថា​ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៣រសៀល កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជិះម៉ូតូល្បាតក្នងភូមិសាស្ត្រ រហូតដល់វេលាម៉ោង ៥រសៀល ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង ឆ្វែលចុះឆ្វែលឡើងនៅលើ ផ្លូវ១០៤ ត្រង់ចំណុចខាងមុខបុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះសមត្ថកិច្ចបានហៅជនសង្ស័យឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ តែជនសង្ស័យបានគេចខ្លួន រួចកម្លាំងសមត្ថកិច្ចក៏បានដេញតាមរហូតដល់ឃ្លាំងជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជនសង្ស័យក៏បានផ្តួលម៉ូតូរត់គេចខ្លួនចូលក្នុងឃ្លាំងជីខាងលើ។ កម្លាំងសមត្ថកិច្ចក៏បានឡោមព័ទ្ធ ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ រួមទាំងវត្ថុតាង​ យកមកសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដង្កោ តាមនីតិវិធី​។ ចំណែកជនសង្ស័យ ២នាក់ ទី១ ឈ្មោះ សាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ទី២ ឈ្មោះ វូ ភេទប្រុស អាយុ ១៨ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស មិនស្គាល់ស្លាកលេខ គេចខ្លួនបាត់។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង ៤នាក់ ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៥ និង៤០នាទីរសៀល ពួកគេ (ជនសង្ស័យ) និងបក្ខពួក​ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ 1Z-1835 ចំនួន ១គ្រឿង ត្រង់ចំណុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ  ហើយជនសង្ស័យ ឈ្មោះ វូ និងឈ្មោះ សាក់ ជាអ្នកយកទៅលក់ នៅខេត្តតាកែវ បានលុយចែកគ្នាស៊ីចាយទាំងអស់។

បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅជនរងគ្រោះមកមើលមុខជនសង្ស័យ ស្គាល់ថា ក្រុមជនសង្ស័យទាំងនេះ ពិតជាបាន ធ្វើសកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូរបស់គាត់ (ជនរងគ្រោះ) បណ្តាលឱ្យជនរងគ្រោះរងរបួសកំភូនដៃខាងឆ្វេងមួយកាំបិត និងដួលម៉ូតូ រងរបួសក្បាល ចង្ការ ម្រាមដៃខាងស្តាំ ទៅព្យាបាលនៅទីលំនៅរបស់ជនរងគ្រោះខាងលើ ទើបជនរងគ្រោះមិនបានមករាយការណ៍ និងដាក់ពាក្យបណ្តឹង។ ពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ហើយជនរងគ្រោះស្គាល់មុខថា ក្រុមជនសង្ស័យនេះ ជាអ្នកធ្វើសកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

​អត្ថបទ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក បៃដិន នឹងហាមឃាត់ក្រុមហ៊ុនKaspersky ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម