Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យម្នាក់តាមប្រព័ន្ធGPS ក្រោយគាស់ផ្ទះលួចម៉ូតូ និងទូរស័ព្ទ

បានផុស

នៅ

ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពគាស់ផ្ទះចូលលួចម៉ូតូ និងទូរស័ព្ទបានសម្រេចហេីយព្យាយាមបេីករត់គេចខ្លួនតែត្រូវបានម្ចាស់ស្វែងរកតាមប្រព័ន្ធGPSចាប់បានមកវិញ។

ករណីនេះបានកើតឡើងនៅពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យឈ្មោះ នន់ ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ាន ចន្នី ភេទស្រី អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលជនសង្ស័យលួចម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1Fv0611 និងទូរស័ព្ទមួយគ្រឿងម៉ាកoppo។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុនៅវេលាម៉ោង១រំលងអធ្រាត្រ ខណៈគាត់កំពុងលង់លក់ក្នុងដំណេកស្រាប់តែមានជនសង្ស័យម្នាក់គាស់ទ្វារចូលលួចម៉ូតូមួយគ្រឿង និងទូរស័ព្ទមួយគ្រឿងដែលគាត់ដាក់នៅលេីដំណេក។

ប្រភពដដែលបានបន្តថា ខណៈជនសង្ស័យលួចបានហេីយបញ្ឆេះម៉ូតូជិះចេញទៅទេីបភ្ញាក់ដឹកខ្លួនឃេីញទ្វារចំហ និងបាត់ម៉ូតូមួយគ្រឿងទូរស័ព្ទមួយគ្រឿងទៀតទេីបផ្អេីលឆោឡោឡេីង តែសំណាងទូរស័ព្ទបានភ្ជាប់ប្រព័ន្ធGPSទេីបជិះតាមស្រែងរករហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែឆ្នាំដដៃលទេីបប្រទះឃេីញជនសង្ស័យនៅមុខផ្សារកាណាស៊ីធី ផ្លូវចោមចៅ សង្កាត់ចោមចៅទី២ ទេីបឃាត់ប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ ដោយឡែកម៉ូតូនិងទូរស័ព្ទត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ទេសរដ្ឋមន្រ្តី លី ធុជ ៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ២២ នាទី មុន

ផ្អាក​អាជីវកម្ម អាហារដ្ឋាន​បណ្ដោះអាសន្នក្នុងរាជធានីភ្នំពេញ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​បាក់​ឌុប រយៈពេល​២​ថ្ងៃ

ព័ត៌មានជាតិ២៧ នាទី មុន

សមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួន១៤៥រូប ត្រូវបានតែងតាំងជាផ្លូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រជុំបើកបេសកកម្មលើកទី១១ គាំទ្រគម្រោងកែលម្អការអប់រំឧត្តមសិក្សា

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត តូច ប៉ូលីវ៉ា បើកវេទិកាដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ

Sokha Hotels

ព័ត៌មានពេញនិយម