សន្តិសុខសង្គម
តំណាងអយ្យការចោទបុរសយកកាំភ្លើងបាញ់ពោះខ្លួនឯង ពីបទប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត
លោក ប្លង់ សុផល់ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះថា សំណុំរឿងនេះ តំណាងអយ្យការបានបេីកការស៊ើបសួរពីបទ ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។

កាលពីថ្ងៃទី២១ ខែមិថុនា គណនីហ្វេសប៊ុកឈ្មោះ លោកតាធំភ្នំគូលែន ដែលមានម្ចាស់ឈ្មោះថា ណុប សក្កដា បានបង្ហោះវីដេអូរយៈពេលប្រមាណជិត៥នាទី ដែលធ្វើសកម្មភាពយកកាំភ្លើងខ្លីបាញ់ក្បាលពោះខ្លួនឯងបង្អួតពីមន្តអាគម ហើយត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ព្រោងព្រាត។
ក្រោយរងការរិះគន់ នៅពេលរសៀលថ្ងៃទី២៤ ខែមិថុនា គណហ្វេសប៊ុកភ្នំគូលែន បានចេញលិខិតសុំទោសជាសាធារណៈ ដែលអះអាងខ្លួនជាគ្រូអាគមដែលមានឈ្មោះថា គ្រូសច្ចៈវិរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ ៥៥ឆ្នាំ កាន់អត្តសញ្ញាណ ប័ណ្ណលេខ 020930176 (01) មានអាសយដ្ឋានស្ថិតនៅ ភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងលិខិតសុំទោស គ្រូអាគម សរសេរទទួលកំហុសថា កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ខ្លួនបានបង្ហោះផ្សព្វផ្សាយអំពីសកម្មភាពការប្រើប្រាស់អាវុធយកមកបាញ់ខ្លួនឯងផ្ទាល់។ បុគ្គលរូបនេះ អះអាងថាទង្វើនេះ ព្រោះខ្លួនចង់បញ្ជាក់ អំពីក្បួនវេទមន្តសិល្បៈអស់ខ្មែរថាពិតជាអស្ចារ្យ ដើម្បីឲ្យបរទេសក៏ដូចជាប្រទេសជិតខាងបានឃើញ។
បន្ថែមពីនេះ លោក ណុប សក្កដា សារភាពថាទង្វើដែលខ្លួនប្រព្រឹត្តជាទង្វើល្ងិតល្ងង់ដែលមិនបានសិក្សា និងស្វែងយល់គ្រប់ជ្រុងជ្រោយអំពីច្បាប់រដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

គ្រូអាគមរូបនេះ អះអាងថា ក្រោយដឹងកំហុស រូបគេសម្រេចចិត្តលុបវីដេអូនេះចេញពីបណ្ដាញសង្គម ហើយ សុំទោសជាសាធារណៈ។ ក្រៅពីសុំទោស រូបគេ ក៏សូមការយោគយល់ និងបន្ទាបខ្លួនថាជាមនុស្សល្អិតល្ងង់ មិនស្គាល់អំពីច្បាប់ទម្លាប់។
ទោះបុគ្គលរូបនេះសុំទោសជាសាធារណៈក៏ដោយ ក៏ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា នេះ បញ្ជាឱ្យអធិការនគរបាលខណ្ឌព្រែកព្នៅ នាំខ្លួនមកសាកសួរ។

ក្នុងពេលសមត្ថកិច្ចសាកសួរ បុគ្គល ណុប សក្កដា បានសារភាពថា កាំភ្លើងខ្លីម៉ាកlock ដែលខ្លួនធ្វើសកម្មភាពបាញ់ខ្លួនឯងចំនួន៤គ្រាប់ ថតវីដេអូបង្ហោះនោះគឺខ្លួនរើសបាន។ បុគ្គលរូបនេះ បំភ្លឺថា ការដែលខ្លួនយកកាំភ្លើងបាញ់ក្បាលពោះខ្លួនឯង គឺក្នុងបំណងអួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុងពិធីឡើងអាស្រមបារមីនៅផ្ទះរបស់គាត់កាលពីខែមេសាឆ្នាំ២០២២ ។ បុគ្គលរូបនេះ សារភាពថា ក្រោយធ្វើការបាញ់រួច រូបគេបានកាំភ្លើងនោះយកទៅបោះចោលនៅក្នុងជ្រោះមួយកន្លែង នៅក្នុងខេត្តក្រចេះ។
បន្ទាប់ពីនគរបាលខណ្ឌព្រែកព្នៅសាកសួររួច អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


