សន្តិសុខសង្គម
នគរបាលជំនាញទទួលបានសុនខហិតគ្រឿងញៀន៥ក្បាលពីអង្គភាពស៊ីម៉ាក ដើម្បីបង្កើនប្រតិបត្តិការបង្ក្រាប
កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានទទួលសុនខដែលមានសមត្ថភាពហិតគ្រឿងញៀនចំនួន៥ក្បាល ពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ដើម្បីចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាព។

លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៨ មិថុនានេះ បានណែនាំដល់មន្ត្រីជំនាញផ្នែកសុនខ សហការជាមួយអង្គភាពអន្តរាគមន៍ពិសេស ដើម្បីចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធខ្ពស់បន្ថែមទៀត។

នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានណែនាំដល់មន្រ្តីជំនាញដែលថែទាំសុនខនីមួយៗ ត្រូវចេះថែរក្សាសុខភាពសុនខឲ្យបានល្អ ទាំងការថែទាំ ការឲ្យចំណី និងហ្វឹកហ្វឺនសុនខហិតក្លិនរកគ្រឿងញៀននេះឲ្យមានសមត្ថភាពខ្ពស់ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ជាពិសេសការចុះប្រតិបត្តិការម្ដងៗ។

បើតាមលោក ឃឹង សារ៉ាត់ សភាពការណ៍គ្រឿងញៀនទាំងក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែមានការវិវត្តប្រែប្រួលស្មុគស្មាញ និងគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ ដូច្នេះទាមទារឲ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាបង្កើនការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥កន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានចុះ MOU លើការកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)នេះ ធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យស្ថាប័នទាំងពីរ រួមសហការគ្នាឱ្យកាន់តែជិតស្និទបន្ថែមទៀត លើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ ដើម្បីលើកកម្ពស់កិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕
អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


