សន្តិសុខសង្គម
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ តែមិនឃើញ ស្អែកឡើងឃើញកំពុងឈរមុខផ្ទះ ក៏កាប់ដាច់ប្រអប់ដៃម្ខាងជ្រុះមកដី។

ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីព្រឹក ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវក្រវាត់ក្រុងទី ៣ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមការបញ្ជាក់ពីសមត្ថកិច្ចក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស វ រ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល របួសដាច់ប្រអប់ដៃខាងស្តាំ។ ចំណែកជនសង្ស័យមានគ្នា ២ នាក់ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ពេលនេះសមត្ថកិច្ចកំពុងតាមចាប់។
សមត្ថកិច្ចបានបន្តទៀតថា បើតាមព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់ថា កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ មានជនសង្ស័យចំនួន ២ នាក់ ជិះម៉ូតូ ១ គ្រឿង មិនស្គាល់ម៉ាក និងមានកាំបិតជាប់ខ្លួន ជិះម៉ូតូដើររកជនរងគ្រោះ ពីសិត្បូ មកដល់ តាខ្មៅ តែរកមិនឃើញ។ លុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ជនសង្ស័យ បានជិះម៉ូតូឃើញជនរងគ្រោះឈរលេងនៅលើផ្លូវក្រវាត់ក្រុងទី ៣ បានឈប់ម៉ូតូ រួចកាប់ជនរងគ្រោះបណ្តាលឲ្យដាច់ប្រអប់ដៃខាងស្តាំ ហើយជនដៃដល់ក៏ជិះម៉ូតូគេចខ្លួនបាត់។
ជុំវិញករណីហិង្សាកាប់ប្រហារយុវជនម្នាក់ ដាច់ដៃធ្លាក់ដល់ដីនេះដែរ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីនេះពិតជាមានពិតមែន ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ជនដៃដល់ខាងលើយកមកផ្ដន្ទាទោស។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


