សន្តិសុខសង្គម
ពលរដ្ឋជិះម៉ូតូបំបុកជនសង្ស័យពីរនាក់ក្រោយឆក់កាបូបពីនារីម្នាក់ និងបាញ់គំរាមពីរគ្រាប់
ជនសង្ស័យពីរនាក់ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូបំបុកបណ្ដាលឲ្យដួលរងរបួស និងចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច និងផ្ទុះអាវុធពីរគ្រាប់ដើម្បីគំរាមជនរងគ្រោះ។

ករណីឆក់កាបូប និងមានផ្ទុះអាវុធនេះ បានកើតឡើងកាលពី២រំលងអធ្រាត្រថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅមុខវត្តរស្មីសោភណារាម (វត្តសន្លូង) តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាប់ព្រំខណ្ឌដង្កោ។

តាមប្រភពព័ត៌មាន មុនកើតហេតុមាននារី២នាក់ បានជិះម៉ូតូកង់បីពីមូលដ្ឋានស្រុកទន្លេបាទី ខេត្តតាកែវ ដើម្បីទៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ នៅពេលដំណើរតាមផ្លូវជាតិលេខ២ មកដល់កន្លែងកើតហេតុមានជនសង្ស័យ៣នាក់ ជិះម៉ូតូ ២គ្រឿង ម៉ាកហុងដាឌ្រីម១គ្រឿង និងហុងដាខ្លីក១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបណ្តាលឲ្យកាបូបធ្លាក់លើកផ្លូវ ហេីយពេលនោះក្រុមជនសង្ស័យបានជិះបកមករេីសយកកាបូបវិញ និងបានដកកាំភ្លើងបាញ់គំរាមចំនួន ២គ្រាប់។ បន្ទាប់មកជនសង្ស័យម្នាក់បានរត់គេចខ្លួនជាមួយកាបូប ខណៈជនសង្ស័យ២នាក់ ដែលជិះម៉ូតូហុងដាឌ្រីម ត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជិះម៉ូតូបំបុកបណ្ដាលឲ្យដួលរងរបួស និងឃាត់ខ្លួនប្រគល់សមត្ថកិច្ច។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន កាបូបមួយ ទូរស័ព្ទ១គ្រឿង ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1T-2523 កាំភ្លើងខ្លីមួយដើម និងគ្រាប់កាំភ្លើង៣គ្រាប់។
ជនរងគ្រោះបានបញ្ជាក់ថា សម្ភារៈដែលបាត់បង់មានទូរស័ព្ទ iPhone 15 Pro Max មួយគ្រឿង និងលុយសរុប ២០ម៉ឺនរៀល។ បច្ចុប្បន្ន សមត្ថកិច្ចស្រុកកណ្ដាលស្ទឹង កំពុងដឹកនាំជនសង្ស័យ និងវត្ថុតាង ទៅសួរនាំបន្តតាមនិតិវិធី៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


