Connect with us

សន្តិសុខសង្គម

Update ៖ សង្ស័យឆ្លងចរន្តអគ្គិសនីឆេះហាងបា ១ កន្លែង ខូចខាតសម្ភារៈ និងបង្កឲ្យម្ចាស់ហាងឈ្លក់ផ្សែងសន្លប់ នៅភូមិចំរើនផល

បានផុស

នៅ

សង្ស័យ​ឆ្លង​ចរន្ត​អគ្គិសនី​ឆាបឆេះ​ហាង​យីហោ​ «ម៉ា​ដាម ដា បា» ១ កន្លែង ខូចខាត​ម៉ាស៊ីន​ត្រជាក់ និង​សម្ភារៈ​មួយ​ចំនួន ព្រមទាំង​បង្ក​ឲ្យ​ម្ចាស់​ហាង​សន្លប់​ដោយសារ​ឈ្លក់ផ្សែង នៅ​ភូមិ​ចំរើនផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ២០ នាទី​រសៀល ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្លូវ​លេខ ៧៩ បេ​តេ សង្កាត់​បឹងទំពន់​ទី ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ហៅ​ក្រុម​ជាង​មក​កាន់​ហាង​របស់​គាត់ ក្នុង​គោលបំណង​ដើម្បី​មក​ពិនិត្យមើល​ម៉ាស៊ីន​ត្រជាក់ រួម​ទាំង​ជួសជុល​ប្រព័ន្ធ​ភ្លើង​ឡើង​វិញ​ផង​ដែរ។ ខណៈ​ពេល​ជួសជុល​រួចរាល់ ក្រុម​ជាង​ខាងលើ បាន​មក​ប្រាប់​ម្ចាស់​ហាង​ថា សុំ​ថ្លៃ​ឈ្នួល​ជួសជុល ប៉ុន្តែ​មិន​ទាន់​បាន​ប្រាក់​ផង ក៏​ស្រាប់តែ​ឆាបឆេះ​ចេញពី​ខ្សែភ្លើង ដែល​សង្ស័យ​ឆ្លង​ចរន្ត បណ្តាល​ឲ្យ​ទុស្សេ​ខ្សែភ្លើង​ឆាបឆេះ​យ៉ាង​រហ័ស​តែម្ដង។ ភ្លាមៗ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​យក​បំពង់​មក​បាញ់​ពន្លត់​ផង​ដែរ តែ​មិន​អាច​គ្រប់គ្រង​បាន ទើប​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ ដើម្បី​កុំ​ឲ្យ​មាន​ការ​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខាង។

អគ្គិភ័យ​នេះ​បាន​បង្ក​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន និង​បណ្តាល​ឲ្យ​ម្ចាស់​ហាង​បា​ខាងលើ​ឈ្លក់ផ្សែង​សន្លប់ តែ​សំណាងល្អ​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ឡើយ។ ក្នុង​នោះ​បាន​ប្រើប្រាស់​រថយន្ត​របស់​ការិយា​ល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ៦ គ្រឿង បាញ់​ឲ្យ​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម