Connect with us

ព័ត៌មានជាតិ

តេស្តឃើញសមាជិកគ្រួសារ​សព​អ្នកលក់​សាច់គោ​នៅ​ផ្សារ​ចាម​ព្រែកប្រា ២នាក់​ ឆ្លង​​កូ​វីដ​

បានផុស

នៅ

លោក ស្រេង គឹម​ស្រ៊ន នាយករង​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ​ចាប់តាំងពី​ស្ត្រី​ឈ្មោះ ម៉ឹត សៃ​ម៉ាស់ អាយុ​៥៣​ឆ្នាំ​មុខរបរ​លក់​សាច់គោ​នៅ​ផ្សារ​ចាម​មាន​ទីលំនៅ​ផ្ទះ​លេខ​៥០៦​ផ្លូវ​៣៦៩​ ភូមិ​ព្រែ​កតា​ពៅ​ សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​បាន​ស្លាប់​នៅក្នុង​ផ្ទះ​ កាលពី​ព្រឹក​ថ្ងៃទី​៧ ​ខែឧសភា​នេះ​មក​គឺ​សមាជិកគ្រួសារ​សព​ក្នុងផ្ទះ​ចំនួន​១៥​នាក់​ត្រូវបាន​រក​ឃើញ​មាន​ផ្ទុក​វី​រូស​កូ​វីដ​១៩​ សរុប​៩​នាក់​ ហើយ។

លោក​នាយករង​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​គ្រូពេទ្យ​ពិនិត្យ​សព​រក​ឃើញ​មានវី​ជ្ជ​មាន​កូ​វីដ​១៩​មក​គឺ​ក្រុមគ្រួសារ​សព​បា​ន​បដិសេធ​ថា​ ស្ត្រី​ដែល​ស្លាប់​ពុំ​មាន​ជំងឺ​កូ​វីដ​នោះ​ទេ​។​ រហូតដល់​ពន្យារពេល​ពិនិត្យ​សំណាក​សព​ចំនួន​២​លើក​នៅតែ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​ ទើប​គ្រួសារ​សព​សុខចិត្ត​ឲ្យ​គ្រូពេទ្យ​ដឹក​យក​ទៅ​បញ្ចុះ​ទាំង​កណ្តាល​យប់​ ថ្ងៃទី​៧ ​ខែឧសភា​។

លុះដល់​ថ្ងៃទី​៨​ គ្រូពេទ្យ​ចុះ​យក​សំណាក​សមាជិក​ក្នុង​គ្រួសារ​សព​ចំនួន​១៥​នាក់​ ក៏បាន​រក​ឃើញ​អ្នក​ឆ្លង​៥​នាក់​និង​បន្ត​មក​ថ្ងៃទី​១០​ខែឧសភា បាន​រក​ឃើញ​២​នាក់​បន្ថែម​។​ ប៉ុន្តែ​នៅ​យប់​ថ្ងៃទី​១១​ស្រាប់​រកឃើញ​២​នាក់​ទៀត​។​ ដូច្នេះ​សមាជិក​ក្នុង​គ្រួសារ​ត្រូវ​បាន​រក​ឃើញ​រហូតដល់​ទៅ​៩​នាក់​ឯណោះ​។​ហើយ​មិន​ដឹង​ថា ​នៅ​មាន​ប៉ុន្មាន​ទៀត​ទេ​ដែល​ឆ្លង​ពី​សព​ស្ត្រី​លក់​សាច់គោ​រូប​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២៨ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣១ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម