Connect with us

ព័ត៌មានជាតិ

ផ្ទុះរឿងប្ដឹងផ្ដល់គ្នា ឧកញ៉ាម្នាក់ចោទប្រកាន់​​ពិធីការិនី​ ​MYTV​ ពីបទ​លួច​ទូរសព្ទ​

បានផុស

នៅ

កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១១​ឧសភា ឆ្នាំ​២០២១​នេះ បានសម្រេច​ធ្វើការ​ចោទប្រកាន់​នារី​ម្នាក់​ឈ្មោះ មាន ពេជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ ពីបទ « លួច​មាន​ស្ថាន​ទម្ងន់ទោស » ( លួច​ទូរស័ព្ទដៃ ដោយ​ប្រើ​ហិង្សា​បណ្តាល​ឲ្យ​ឧកញ៉ា​ម្នាក់​រងរបួស​) ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​នេះ កើតឡើង កាលពី​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ​២០២១ វេលា​ម៉ោង​១៥.០៦​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​លេខ​២៥៩ ក្រុម​ទី​២៨ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ នារី​ជា​ជន​ត្រូវ​ចោទ​ឈ្មោះ មាន ពេជ្រ​រីតា ហៅ យូ​ប៊ី បាន​ចូល​លួច​ទូរសព្ទដៃ ហើយ​ត្រូវបាន​លោក​ឧកញ៉ា ហេង សៀ ម្ចាស់​ទូរសព្ទ​ឃើញ លោក​ក៏​មក​ឆក់​យក​ទូរសព្ទ​វិញ ក៏​មាន​ការ​ប្រតាយប្រតប់​គ្នា​បណ្តាល​ឲ្យ​លោក​ឧកញ៉ា ហេង សៀ រងរបួស​ចំនួន​ពីរ​កាំបិត​។

ចំពោះ​មូលហេតុ​ដែល​នារី​ឈ្មោះ យូ​ប៊ី អាច​លួច​ទូរស័ព្ទ​ពី​ឧកញ៉ា​បាន ដោយសារតែ​ពួកគេ​កន្លងទៅ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ស៊ី​ជម្រៅ​នឹង​គ្នា ទើប​ស្ត្រី​ឈ្មោះ​យូ​ប៊ី​អាច​ឆ្លៀត​ឧកាស​លួច​យក​ទ្រព្យ​របស់​ឧកញ៉ា ហេង សៀ បាន ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម