ព័ត៌មានជាតិ
ស្រុកមួយនៅចិនហាមឃាត់ការរៀបចំពិធីជប់លៀង ខួបកំណើត និងឡើងផ្ទះ ដើម្បីឱ្យពលរដ្ឋសន្សំសំចៃលុយ
រដ្ឋបាលស្រុក Funing ដែលស្ថិតនៅភាគនិរតីប្រទេសចិន បានចេញវិធានការរដ្ឋបាលថ្មីមួយ គឺហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងការប្រារព្ធពិធីផ្សេងៗទៀត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកណ្តាលឱ្យពលរដ្ឋ ងាកមកសន្សំសំចៃលុយជាងមុន។
រដ្ឋបាលប្រចាំស្រុកមួយនេះ ក៏បានដាក់ចេញនូវច្បាប់ថ្មីៗ ដូចជាការកំណត់ចំនួនភ្ញៀវ និងចំនួនតុ ក្នុងពិធីរៀបមង្គលការ និងពិធីបុណ្យសព រួមទាំងការហាមឃាត់ផ្តល់អំណោយជាសាច់ប្រាក់ច្រើនជាង ២០០ យ័ន ស្មើនឹង៣១ដុល្លារផងដែរ។ យោងតាមសារាចរណែនាំថ្មីដែលដាក់ចេញកាលពីសប្តាហ៍មុនបានអះអាងថា ពិធីជប់លៀងថ្ងៃកំណើត ការដំឡើងឋានៈការងារឬឡើងគេហដ្ឋានថ្មី នឹងត្រូវហាមឃាត់ចាប់ពីខែនេះតទៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត