Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនមេខ្យល់៥នាក់ទៅតុលាការពីបទលួចនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បានផុស

នៅ

នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន ​បាន​បញ្ជូនមេខ្យល់​៥នាក​់ទៅ​តុលាការ​ពី​បទ​លួច​នាំ​ពលករ​ឆ្លងដែន​ខុស​ច្បាប់​ទៅ​​ប្រទេស​ថៃ និង​លួច​នាំ​ជន​ជាតិ​ថៃ​ចូល​មក​ស្រុក​ខ្មែរ។​

មេខ្យល់​ទាំង​៥​នាក់​មាន​២​នាក់​ឃាត់​ខ្លួន​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ​ជាប់​ចោទ​ពី​បទ​ដឹក​ជន​ជាតិ​ថៃ​ចំនួន​៥​នាក់​ឆ្លង​ពី​ថៃ​មក​និង​៣​នាក់ ឃាត់ខ្លួន​នៅ​ស្រុក​ស្វាយចេក​ ជាប់​ចោទ​ពី​បទ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ចំនួន​៦​នាក់ ​ទៅ​ទឹក​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការនគរបាល​ស្រុក​អូរជ្រៅ លោកវរសេនីយ៍ឯក សែស វិបុល បាន​ប្រាប់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ពួកគេ​បាន​សារភាព​ថា​ធ្លាប់​ដឹក​ពលករ​ខ្មែរ​ចេញ​ទៅ​ប្រ​ទេស​ថៃ​ចំនួន​១៤​នាក់​ពី​ភូមិសាស្ត្រ ភូមិអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងចំការស្វាយចន្ទី ក្នុងភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេកនេះ ដោយយកតម្លៃ១នាក់ចំនួន៥០.០០០រៀល៕ អត្ថបទ៖វ៉ាន់ ណាង ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម