Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាលបន្តកំណត់ពណ៌តំបន់លើភូមិចំនួន​៨ នៅស្រុកអង្គស្នួល

បានផុស

នៅ

រដ្ឋបាល​ខេត្ត​កណ្ដាល​បាន​បន្ត​អនុវត្ត​វិធាន​ការ​រដ្ឋបាល​​ដាក់​ភូមិ​មួយ​ចំនួន​ក្នុង​ស្រុក​អង្គស្នួល​ជា​តំបន់​ក្រហម តំបន់​លឿង​ទុំ និង​តំបន់​លឿង។ តំបន់​ក្រហម​មាន​ផ្នែក​ខ្លះ​នៃ​ភូមិ​ស្វាយ​ជ្រុំ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​អណ្តូង​(លើក​លែង​ផ្នែក​ខ្លះ​ដែល​កំណត់​ជា​តំបន់​លឿង​ទុំ) នៃ​ឃុំ​បែក​ចាន។

ចំណែក​ឯ​តំបន់​លឿង​ទុំ​មាន​ភូមិ​ពងទឹក ភូមិ​ត្នោត​ម្ដើម​ ផ្នែក​ខ្លះ​នៃ​ភូមិ​ស្វាយ​ជ្រុំ​ (​ស្ថិតនៅ​ប៉ែក​ខាង​ជើង​ចាប់​ពី​ផ្លូវ​ចូល​ភូមិ​ផ្នែក​ខាង​កើត​ជាប់​ផ្លូវ​ជាតិ​លេខ​៤)​ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​​អណ្តូង នៃ​ឃុំ​បែកចាន។ រីឯ​តំបន់​លឿង មាន​ភូមិ​កម្ពោត​ស្បូវ ភូមិ​ព្រៃ​បឹង ភូមិ​ចក នៃ​ឃុំ​បែកចាន និង​ភូមិ​ព្រៃ​ពពេល​នៃឃុំពើក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម