Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល និយាយក្ដែងៗ ថាការវាយប្រហារលើតំបន់ហ្គាហ្សា មិនទាន់ចប់ទេ!

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា វាមិនទាន់ចប់នៅឡើយទេ ខណៈដែលលោកបានប្តេជ្ញាថា ប្រទេសរបស់លោកនឹងបន្តវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប ហើយមេដឹកនាំក្រុមហាម៉ាសគ្មានផ្លូវគេចរួចឡើយ។

ភាពតានតឹងបានកើនឡើងខ្ពស់ ចាប់តាំងពីតុលាការអ៊ីស្រាអែលបានបញ្ជាឲ្យបណ្តេញគ្រួសារប៉ាឡេស្ទីនចេញពីសង្កាត់ Sheikh Jarrah នៃទីក្រុងក្រុង East Jerusalem ។ ក្រោយមកប្រជាជនប៉ាឡេស្ទីនបានធ្វើបាតុកម្មដោយសាមគ្គីភាពជាមួយអ្នកស្រុកនៅក្បែរនោះ ប៉ុន្តែក៏ត្រូវបានវាយប្រហារដោយកម្លាំងអ៊ីស្រាអែល ។ ការកើនឡើងភាពតានតឹងជាបន្តបន្ទាប់នេះ បណ្តាលឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជិត ៣០ ដងដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤៥ នាក់ ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ។

គួររំឭកថា អ៊ីស្រាអែលបានកាន់កាប់ទីក្រុង East Jerusalem ជាកន្លែងដែលវិហារ Al-Aqsa ស្ថិតនៅក្នុងអំឡុងសង្គ្រាម អារ៉ាប់-អ៊ីស្រាអែលឆ្នាំ ១៩៦៧ ។ ទីក្រុងនេះបានបញ្ចូលទៅជាទីក្រុងទាំងមូលក្នុងឆ្នាំ ១៩៨០ ក្នុងចលនាមួយដែលមិនដែលបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម