Connect with us

ព័ត៌មានជាតិ

រក​ឃើញ​ទីផ្សារ​ងងឹត​លក់​វ៉ាក់សាំង​ និង​ប័ណ្ណ​កូវីដ​ក្លែងក្លាយ ​កំពុង​កើន​ឡើង

បានផុស

នៅ

ក្រុមអ្នក​ស្រាវ​ជ្រាវ​ថ្មីៗនេះ បានរក​ឃើញ​ថា មាន​ទី​ផ្សារ​លក់​វ៉ាក់សាំង​ និង​ប័ណ្ណ​​កូវីដ-១៩​ក្លែង​ក្លាយ​ កំពុង​កើត​​មាន​ឡើង​​ដោយដាក់លក់​តាមវិបសាយ​​ និងបណ្ដាញសង្គម ដូចជា WhatsApp, Telegram និង Jabber ដែលជាទីផ្សារ​​ងងឹត​​កំពុង​លក់លើអនឡាញ​ជាង ​១២០០​​កន្លែង ​​នៅ​ចក្រ​ភព​អង់គ្លេស និង​ទូទាំង​ពិភព​លោក។ មាន​​​វិប​សាយ​​លក់វ៉ាក់សាំង និងប័ណ្ណកូវីដខុសច្បាប់ ប្រហែល​ជា​២០​​ប៉ុណ្ណោះ​ ត្រូវបានគេរកឃើញ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ប៉ុន្តែចំនួននេះបានបន្ត​ ​កើន​ឡើង​រហូត​ដល់​៦០០​ នៅ​ខែ​មករា ឆ្នាំ២០២១ ហើយ​បន្ត​កើត​មាន​រហូត​ដល់​១២០០​​ត្រឹម ​ខែ​មីនា។

កាល​ពី​ខែ​មុន សមាជិក​សភា​អង់គ្លេសបាន​ប្រាប់​ថា មនុស្ស​ជាង​១០០​នាក់​ ក្នុង​មួយ​ថ្ងៃ​​ប៉ុន​ប៉ង​​​ចូល​ទៅ​ចក្រភព​អង់គ្លេស​​ដោយ​​ប្រើ​ប័ណ្ណ​​​កូវីដ-១៩​ក្លែង​ក្លាយ​​។ នៅអង់គ្លេសសព្វថ្ងៃ អ្នកដំណើរពីក្រៅប្រទេស រដ្ឋតម្រូវឱ្យ​​មាន​​លិខិត​ស្នាម​ផ្លូវ​ការ​ រាប់​​​បញ្ចូល​ទាំង​ការ​ធ្វើ​តេស្តមុន និង​ក្រោយ ពេល​ធ្វើ​ដំណើរបាន៕

ប្រែ​សម្រួល៖ វីរេបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម