Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង ប្រាប់​អភិបាលខេត្ត​ជាប់​ព្រំដែន​វៀតណាម ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺ​កូ​វីដ​ប្រភេទ​ថ្មី​

បានផុស

នៅ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ការចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន របស់​ប្រជាជន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​ថ្មី​នៅ​កម្ពុជា​។​ ការលើកឡើង​របស់​ស​ម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​តាមរយៈ​លិខិត​មួយច្បាប់ ដែល​ទើប​ទ​ទូល​បាន​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា កន្លងមក ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ក្រសួងមហាផ្ទៃ​បាន​ដាក់ចេញ​សេចក្ដីណែនាំ ចុះ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ការ​លួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់​។ អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម